Connect with us

ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរ​ជាង២០ម៉ឺននាក់

បានផុស

នៅ

ខេត្តបាត់ដំបង ៖ ចំនួនភ្ញៀវទេសចរ ដែលមកកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាសាទនានា ក្នុងខេត្តបាត់ដំបង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានរហូតដល់ជាង២០ម៉ឺនាក់ ដែលខុសពីឆ្នាំកន្លងទៅ ដោយសារតែជំងឺកូវីដរាតត្បាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរទេសចរខត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តបាត់ដំបង សរុបរយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន ២១០,១២២ នាក់ គឺបានកើនឡើង ៤៥៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមានភ្ញៀវទេសចរតែចំនួន ៣៧.៧២៤ នាក់ ។

របាយការណ៍បានបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង ដែលភ្ញៀវសម្រុកចូលទៅកម្សាន្ត រួមមាន ÷ រមណីយដ្ឋាន ប្រាសាទបាណន់  រមណីយដ្ឋាន ភ្នំសំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ
-រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ចំការធុរេនអូរតង រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍​ទឹកធ្លាក់អូរជាំ មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ រមណីយដ្ឋាន ស្ទឹងក្រញូង មណ្ឌលកម្សាន្ត សួនទឹកសុភមង្គល ផ្ទះផ្កា Begonia ចំការទំពាំងបាយជូរ ស្រុករតនមណ្ឌល កោះចាក់សោរបេះដូង ឡេង ណាវ៉ាត្រា វាលស្រែឯកភ្នំ វត្តអារាមទូទាំងខេត្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។
លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធាមន្ទីរទេសចរខេត្ត បានបញ្ជាក់ថា នៅគ្រប់ទីតាំងកម្សាន្តទាំងអស់  ក្រុមការងារមន្ទីរទេសចរណ៍បានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។

លោកប្រធានមន្ទីរបានបន្ថែមថា បញ្ហាប្រឈមនៅតែមាន ដូចជា ÷ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានច្រើន ធ្វើឲ្យមានការពិបាកក្នុងការចូលរួមអនុវត្ត នូវវិធានសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ និងមានការកកស្ទះ​ចរាចរណ៍នៅតាមផ្លូវទៅកាន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត។ តំបន់គោលដៅនៅជាប់មាត់​ស្ទឹងមួយចំនួន លិចទឹក ដែលមិនអនុញ្ញាតឱ្យភ្ញៀវលេងទឹកឡើយ ៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម