Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចូលរួមកាន់បិណ្ឌទី ១៤ នៅវត្តនិគ្រោធវន័គល់ទទឹង ជាមួយនឹងបច្ច័យកសាងវត្តជាង ៣៨ លានរៀល

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា​ស៊ីណា​ឃួ​ង ស្រេង ព្រមទាំង​បុត្រ​និង​ក្រុមគ្រួសារ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៤ ​កញ្ញា​នេះ​ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី ១៤ នៅវត្តនិគ្រោធវន័គល់ទទឹង ក្នុង​សង្កាត់​ព្រែក ខណ្ឌ​ច្បារអំពៅ ដោយទទួលបានបច្ច័យពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ បានចំនួនជាង ៣៨ លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្ត​ទៅតាម​ប្រពៃណី​ទំនៀម​ទម្លាប់​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​មាន​មាតា បិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​ ៧ ​សណ្តាន​ ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សុំ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ជាមួយគ្នានេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ដែលជា​សាសនា​របស់​រដ្ឋ​ឲ្យ​ថ្កុំថ្កើង​រុងរឿង និង​ជា​ការជួប​ជុំរិត​ចំណង​សាមគ្គីភាព​ ក្នុង​មហា​គ្រួសារ​ខ្មែរ​ក្នុងការ​ធ្វើបុណ្យ​ធ្វើ​ទាន​បញ្ជូន​កុសល​ដល់​អ្នក​ ដែល​បាន​លាចាក​លោក​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ​ផង​។

ព្រះ​ធា​នុ​រ​ក្ខ័ គូ សុភាព ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​ព្រះ​ធម្មធរ​គណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះគ្រូ​សូ​ត្យ​ស្តាំ​វត្ត​និគ្រោធ​វ​ន័ (​គល់​ទទឹង​) កាលពី​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា ឆ្នាំ​ ២០២២ ម្សិល​មិញ បាន​សំដែង​ធ​ម៌​ទេសនា​ ដោយបាន​លើកយក​រឿង​មគ្គមានព្វ រួម​នឹង​សហការី​របស់ខ្លួន​ចំនួន​ ៣២ ​នាក់​ផ្សេងទៀត បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​កសាង​សមិទ្ធផល​សម្រាប់​ជា​ប្រ​យោ​ជ​ន៏​សាធារណៈ ជា​ប្រ​យោ​ជ​ន៏​សាសនា​ដែល​ចុងក្រោយ​ដោយសារ​អំណាច​ផលានិសង្ស​ ដែល​ខ្លួន​បាន​កសាង មគ្គ​មាន​ព្វ​ក៏បាន​កើត​ទៅជា​ទេវតា​។​

ក្នុងន័យ​នេះដែរ លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ដែរ​ថា​៖​ កម្ពុ​ជាមាន​ភ័ព្វសំណាង​ដោយសារ​យើង​មាន​ថ្នាក់ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ជា​ស្ថាបនិក​សន្តិភាព ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​ទទួល​បាន​សុខសន្តិភាព​ទាំងស្រុង​ពេញ​ផ្ទៃ ប្រទេស​ ក្រោយពី​បាន​រំដោះ​ជីវិត​ប្រជាជន​ចេញ​ផុតពី​ការកាប់សម្លាប់​របស់រ​បប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ​សម្តេច​នៅបាន​គិតគូ​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ដោយ​ដាក់ចេញ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ធ្វើឲ្យ​កម្ពុជា​អាច​បើក​ប្រទេស​ឡើងវិញ ធ្វើឲ្យ​សេដ្ឋកិច្ចសង្គម ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​វិល​ទៅរក​ស្ថានភាព​ល្អប្រសើរ ឡើងវិញ​។ ​នេះហើយ​ជា​បុណ្យ​កុសល​ធំធេង​ណាស់​ដែល​សម្តេច​តេ​ជោ​ បានធ្វើ​សម្រាប់​ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។

ជាមួយគ្នានេះដែរ លោក​អភិបាល និងលោកស្រី​ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ក៏បាន​ចូល​រួ​ម​បូជា​ប្រទីប និង​បង្ហោះគោម​ក្នុងន័យ​ថ្វាយ​ចំពោះ​ព្រះ​រតនត្រៃ​យ៏ និង​ផ្សព្វផ្សាយ​មេ​ត្តាចិត្ត ឧទ្ទិស​បុណ្យ​កុសល​ដល់​ញាតិញោម ​ដើម្បី​ឲ្យ​មានចិត្ត​ជ្រះថ្លា​ស្ងប់​កើតមាន​មេត្តា​ធ​ម៌លប់បំបាត់​អំពើ​ក្រោធ ​ក្នុង​ចិត្ត​ និង​ធ្វើ​ឲ្យ​អ្នកផង​បាន​រីករាយ​សប្បាយចិត្ត​ជាមួយ​យើង​ដែរ ព្រមទាំង​បង្កើតបាន​នូវ​ពន្លឺ​ដ៏​ភ្លឺ​ត្រចះត្រចង់​ក្នុង​ចិត្ត​ដូច​ប្រទីប និង​ការ​បង្ហោះគោម​ដែល​ពេញ​ដោយ​ពន្លឺ​ភ្លឺ​នាពេល​រាត្រី​។

ពិធីរាប់បាត្រ ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​ ២៤ ​កញ្ញា​រួច​វេចង្ហាន់​ប្រគេន​ព្រះសង្ឃ បាយបត្តបូរ​ណ៏​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ និង​ព្រះសង្ឃ​។​ ទ័យ​ទាន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នាំយកមក​វេប្រគេន​ព្រះសង្ឃ​រួមមាន​៖ ​សាដក​ ២២,​ អង្ករ​ ១០០​ គីឡូក្រាម​,​ មី​ ៣០ ​កេស​,​ ទឹកក្រូច​ ៣០​ កេស​,​ ទឹក​សុទ្ធ​ ១០០ ​កេស​,​ ស្ករស ​១០០ ​គីឡូក្រាម​, ​ត្រីខកំប៉ុង​ ១ ​កេស​,​ ទឹកដោះគោ​ខាប់​ ១​ កេស​,​ ផ្លែឈើ​ ២​ កន្ត្រក​,​ តាជី យាយជី​ ១៣៥ ​អង្គ​.​នាក់ ​ម្នាក់ៗ​ក្រណាត់ស​ ១ ​ដុំ​,​ ប្រាក់​ ២ ​ម៉ឺន​រៀល​,​ បច្ច័យ​ប្រគេន​ព្រះសង្ឃ​ ២០៤ ​អង្គ ​ក្នុង​មួយអង្គ​ ៥ ​ម៉ឺន​រៀល​,​ ព្រមទាំង​មន្ត្រី​សង្ឃ​, ​សិស្ស​និស្សិត​ ២៦​ នាក់​ ក្នុង​ម្នាក់​ ២ ​ម៉ឺន​រៀល​។​ ចំពោះ​បច្ច័យ​ដែល​ទទួលបាន​ពីស​ទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ចាប់មគ្គផល​សរុប​មាន​ចំនួន ៣៨.៦៤០.០០០ ​រៀល​ ដើម្បី​តម្កល់​ទុក​ក្នុង​ព្រះពុទ្ធសាសនា​តរៀង​ទៅ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម