ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ បុរសគ្រប់រូប កុំគោរពនិងលើកកំពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា)
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា បុរសគ្រប់រូប កុំគោរពនិងលើកកំពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារនិងបានប្តូរជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។

ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រីនិងលោក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា,សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា

ជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិតតែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័នផងដែរ។

លោកឃួង ស្រេង បានបញ្ជាក់ថា ក្នុងសង្គ្រាមជាមួយថៃ ស្ត្រីកម្ពុជាបានជួយយ៉ាងច្រើន ទាំងនៅជួរមុខនិងនៅជួរក្រោយ ដោយស្ត្រីបានផ្សព្វផ្សាយពីព័ត៌មានពិតនៅកម្ពុជាដែលទាហានថៃឈ្លានពានទឹកដីកម្ពុជាឱ្យអន្តរជាតិបានដឹង។ បន្ថែមពីនេះ ស្រ្តីកម្ពុជាក៏ជាវីរៈនារី ការពារទឹកដី ដោយជួយប្តីជាទាហានជួរមុខ បាញ់តបត ជាមួយទាហានថៃ ដើម្បីការពារទឹកដី។ ស្ត្រីក្រៅពីលះបង់ប្តីទៅសមូរភូមិមុខ ខណៈពួកគាត់នៅជួរក្រោយ ក៏បានជួយឧបត្ថមដល់កងទ័ពជួរមុខ និងមើលថែអប់រំកូន ចៅនៅក្នុងគ្រួសារថែមទៀត បើគ្មានស្ត្រី បុរសពិតជាជួបការលំបាក។

លោកអភិបាលបានគួសបញ្ជាក់ទៀតថា ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្ល៉េះតាមរយៈ ពាក្យពេចន៍ អក្សរសាស្ត្រ ភាសាក្នុងការងារសង្គមដូចជា មាតុភូមិ,មេទ័ព,មេក្រុម,មេដំបូល,មគ្រួសារ,មេឃុំ,មេស្រុកជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឧិកាសផ្តល់ការងារដល់បងប្អូននារីឱ្យមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គមទាំងនយោបាយ,សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ជាដើម ឱ្យមានសមភាពជេនឌ័រជាមួយបុរស។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ លោកឃួង ស្រេង និងលោកស្រី និងលោកម៉ប់ សារិន និងលោកស្រីបានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារីចំនួន២៦៦នាក់ ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


