ព័ត៌មានជាតិ
ភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១៤ម៉ឺននាក់
រយៈពេលសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១៤ម៉ឺន ៣ពាន់នាក់ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា។ នេះយោងតាមរបាយការណ៍មន្ទីរទេសចរណ៍។

របាយការណ៍ បានបង្ហាញថា ទេសចរ ១៤ ម៉ឺននាក់ គឺជាភ្ញៀវជាតិដែលមកពីតាមបណ្តាខេត្ត និង ស្ថិតក្នុងខេត្តសៀមរាបផ្ទាល់ ដែលស្មើនឹង ៥៥-៦០ភាគរយ ខណៈភ្ញៀវមកកម្សាន្តលក្ខណៈគ្រួសារមាន រហូតដល់ជិត ៨ម៉ឺននាក់។ ចំណែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួនតែ ៣,៤៧០នាក់ប៉ុណ្ណោះ។

ក្នុងចំណោមរមនីយដ្ឋានល្បីៗ ដួចជា រមណីយដ្ឋានអង្គរ មានភ្ញៀវទៅកម្សាន្តប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៤,៦០០នាក់ តំបន់ទន្លេសាប ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។
រដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា សម្រាប់ដំណើរកម្សាន្តនេះ ភ្ញៀវទេសចរជាច្រើនមានការលើកសរសើរអំពីការរៀបចំសណ្តាប់ធ្នាប់នៅតាម រមណីយដ្ឋាននានា ដែលមានលក្ខណៈល្អប្រសើរ ជាពិសេសនៅរមណីយដ្ឋានអង្គរ ដែលមានកំណើនទេសចរគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ នាង រតនៈ


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


