ព័ត៌មានជាតិ
កត្តាសំខាន់ ៥ យ៉ាង ធ្វើឲ្យភ្ញៀវទេសចរជាង ១១ ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកែបពេលពិធីភ្ជុំបិណ្ឌ
ថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅដោយភាពសប្បាយរីករាយបំផុត ក្នុងនោះខេត្តកែបបានទទួលភ្ញៀវជាតិ និងអន្តរជាតិជាង ១១ ម៉ឺននាក់។ តាមការបញ្ជាក់របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា មានកត្តាសំខាន់ ៥ យ៉ាង ដែលធ្វើឲ្យពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅខេត្តកែប ច្រើនលើសពីការរំពឹងទុក។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្តឲ្យដឹងថា ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ ២០២២នេះ នៅខេត្តកែបបានប្រព្រឹត្តទៅយ៉ាងរលូនល្អ ដោយសារកម្លាំងសរុបរបស់រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាក់ រៀបចំទាំងបរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ថែមទាំងមានការពង្រឹងសន្តិសុខ និងការពង្រឹងសេវាករ ថែមទាំងមានការណែនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាដើម។ គឺជាក់ស្តែងថ្ងៃឈប់សម្រាក់នាពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកែបបានបញ្ចប់ទៅដោយភាពរលូនល្អបំផុត ពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ សន្តិសុខសណ្តាប់ធ្នាប់រក្សាបានល្អ ចរាចរណ៍នៅតាមដងផ្លូវដោយគ្មានការកកស្ទះនោះឡើយ។

ឯកឧត្តម អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា បានកត្តាជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិបានមានភាពកក់ក្តៅបំផុត ដែលបានមកលែងកម្សាន្ត ដោយគ្មានក្តីកង្វល់ ក្នុងនោះមានដូចជា ការងាររៀបចំបរិស្ថានអនាម័យបានស្អាត នៅតាមតំបន់ទេសចរណ៍របស់រដ្ឋ និងឯកជនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខ សុវត្ថិភាព ការទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ១៩ កត្តាជីវភាព និងកត្តាសំខាន់បំផុតគឺ សន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។


ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ការទុកដាក់សំរាមបានល្អ ហើយឯកឧត្តមបានស្នើសុំឲ្យពលរដ្ឋបន្តយកចិត្តទុកដាក់ សហការឲ្យកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ព្រោះនៅពេលខាងមុខដ៏ខ្លី ខេត្តកែបនឹងមានសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញ និងមានការរៀបចំកម្មវិធីសប្បាយៗជាច្រើន ជាបន្តបន្ទាប់ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋានពាក់ព័ន្ធ ហើយពិសេសពលរដ្ឋត្រូវមានជំនឿលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះបើគ្មានការដឹកនាំ ការចង្អុលបង្ហាញរបស់សម្តេចទេ អ្វីៗគ្រប់យ៉ាងមិនអាចម្រេចបានជោគជ័យ និងទទួលបានផ្លែផ្កាដូចបច្ចុប្បន្ននេះទេ។


ពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២ នេះដែរ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកកម្សាន្ត ជាង ៧ ម៉ឺន ៧ ពាន់នាក់៕
អត្ថបទ៖ សឹង រ៉ាត
-
KPT+២ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់