ព័ត៌មានជាតិ
ខេត្តកែប ត្រៀមបង្ហាញផលិតផលត្រី ខ កំប៉ុង និងទឹកត្រីផលិតក្នុងស្រុកលើទីផ្សារកម្ពុជា
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានត្រៀមបង្ហាញម៉ាកត្រី ខ និងទឹកត្រី ដែលជាផលិតក្នុងស្រុកនាពេលឆាប់ៗខាងមុខនេះដាក់ចរាចរនៅលើទីផ្សារកម្ពុជា ខណៈគម្រោងសាងសង់រោងចក្រផលិតត្រី ខ និងទឹកត្រីមួយនេះ កំពុងដំណើរការសាងសង់នៅស្រុកដំណាក់ចង្អើរសម្រេចបាន៦០%។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែឧសភា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ការវិនិយោគលើរោងចក្រផលិតត្រីខ និងទឹកត្រីនេះ គឺជាជំហានសំខាន់មួយក្នុងការជំរុញផលិតផលកែច្នៃក្នុងស្រុកឱ្យកាន់តែមានសក្តានុពល និងអាចប្រកួតប្រជែងលើទីផ្សារបាន។

លោកអភិបាលខេត្តបញ្ជាក់ថា ស្របពេលប្រជាពលរដ្ឋខ្មែរកាន់តែគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរ និងប្រើវត្ថុធាតុដើមក្នុងស្រុក ផលិតផលត្រី ខ កំប៉ុង និងទឹកត្រីរបស់ខេត្តកែប ក៏ត្រូវបានរំពឹងថា នឹងប្រែក្លាយជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ផលិតផលក្នុងស្រុក និងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលពីប្រទេសជិតខាងផងដែរ។ លោកអភិបាលខេត្តលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនក្នុងការសាងសង់ និងពង្រីកសមត្ថភាពផលិតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនតម្លៃផលិតផលជលផលក្នុងស្រុកឱ្យបានល្អ។

លោក ហ៊ឹម ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន ឯ.ក បានឱ្យដឹងថា ក្រុមហ៊ុនសម្រេចវិនិយោគលើគម្រោងនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ផលិតផលខ្មែរ និងបង្កើតផលិតផលដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ហុឹម ពិសិដ្ឋ បន្តថា ការស្ថាបនាសាងសងសម្រេចបានជាង៦០ភាពរយ ហើយបន្ទាប់ពីដំណើរការផលិត រោងចក្រនេះនឹងមានតម្រូវការត្រីទឹកសាប និងត្រីទឹកប្រៃជាច្រើនតោនក្នុងមួយថ្ងៃ ដូចជាត្រីកាម៉ុង ត្រីគួន និងត្រីកាកឺមជាដើម ដែលនឹងជួយបង្កើនទីផ្សារលក់ជូនប្រជានេសាទ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុង និងទឹកត្រីនេះ កាលពីខែមករា ឆ្នាំ២០២៦ ក្រោមទុនវិនិយោគប្រមាណ ៧លានដុល្លារ ដែលត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារជាង២០០កន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកែបនៅថ្ងៃខាងមុខផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


