Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកែប ចុះពិនិត្យទីតាំងអគារស្នាក់នៅប្រមូលផ្ដុំជនបរទេស ជាពិសេសករណី Online Scam

បានផុស

នៅ

កាលពីរសៀលថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យតាមទីតាំងអាគារស្នាក់នៅក្នុងភូមិសាស្រ្តក្រុងកែប ខេត្តកែប ពាក់ព័ន្ធពីការប្រមូលផ្ដុំជនបរទេស និងបានផ្សព្វផ្សាយពីបញ្ហាបទល្មើសគ្រប់ប្រភេទជនបរទេស ជាពិសេស Scam Online ដល់ម្ចាស់ទីតាំង ដើម្បីឱ្យមានការចូលរួមសហការជាមួយអាជ្ញាធរនៅក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការអនុវត្តណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានចង្អុលបង្ហាញឱ្យលោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដឹកនាំកម្លាំងនគរបាលចុះធ្វើការត្រួតពិនិត្យរតាមបណ្តាទីតាំង ផ្ទះសំណាក់ ផ្ទះជួល ស្នាក់នៅជនបរទេស នៅក្នុងមូលដ្ឋានភូមិសាស្រ្តក្រុងកែប ជាពិសេសកន្លែងស្នាក់នៅ ប្រមូលផ្ដុំ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅ សំដៅធ្វើយ៉ាងណាធានាឱ្យបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជៀសវាងនូវការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online។

លោក ប៊ុន យោង បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បើមានការសង្ស័យទីតាំងដែលមានការប្រមូលផ្តុំជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបឧ្យបានទាន់ពេលវេលានៅក្នុងភូមិសាស្រ្តក្រុងកែបខេត្តកែបទាំងមូល៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម