ព័ត៌មានជាតិ
វត្តមានត្រីសេះសមុទ្រជាច្រើននៅខេត្តកែបបញ្ជាក់ពីភាពល្អប្រសើរឡើងវិញនៃប្រព័ន្ធអេកូឡូស៊ី
អ្នកជំនាញស្រាវជ្រាវរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ថា ត្រីសេះសមុទ្រ គឺជាប្រភេទត្រីពិសេសម្យ៉ាងខុសពីត្រី និងសត្វដទៃ ដោយសារត្រីឈ្មោលជាអ្នកពពោះភ្ញាស់កូន ត្រីនេះរស់នៅស្ងៀមស្ងាត់ក្នុងតំបន់ដែលមានស្មៅសមុទ្រ ផ្កាថ្មរ និងព្រៃកោងកាង។ រយៈពេលចុងក្រោយនេះ គេប្រទះឃើញត្រីសេះសមុទ្រ៤ប្រភេទជាញឹកញាប់នៅតំបន់ប្រជុំកោះនៃខេត្តកែប។ វត្តមានប្រភេទសត្វងាយរងគ្រោះនេះ បានបញ្ហាញថា ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីខេត្តកែបមានភាពល្អប្រសើរឡើងិវញ។

អ្នកគ្រប់គ្រងការងារទូទៅនៅលើកោះអាចម៍សេះរបស់អង្គការ MCC កញ្ញា តៃ ឆេន បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានបង្កើតតំបន់អភិរក្សជលផលនៅតាមតំបន់ប្រជុំកោះ និងមានការចូលរួមសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរ មន្ត្រីជំនាញ និងប្រជានេសាទ គេបានប្រទះឃើញវត្តមានត្រីសេះសមុទ្រដែលជាសត្វងាយរងគ្រោះញឹកញាប់ជាងមុន នៅក្នុងតំបន់ប្រជុំកោះ ពិសេសកោះអាចម៍សេះ។

កញ្ញា តៃ ឆេន បានបញ្ជាក់ឱ្យដឹងថា ត្រីសេះសមុទ្រមានលក្ខណៈពិសេសខុសពីត្រី និងសត្វដទៃ គឺចូលចិត្តរស់នៅស្ងាមស្ងាត់ ហើយសត្វឈ្មោលពពោះភ្ញាស់កូន។ អ្នកស្រាវជ្រាវរូបនោះ បានបញ្ជាក់បន្ថែមថា វត្តមានត្រីសេះសមុទ្រកាន់តែច្រើន បានបង្ហាញអំពីភាពវិជ្ជាមាន ចំពោះការកកើតនៃធនធានជីវចម្រុះ ពិសេសការស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឡើងវិញ។

សូមបញ្ជាក់ថា តំបន់អភិរក្សជលផលខេត្តកែបសំខាន់បំផុត ហើយសំបូរត្រីសេះសមុទ្រច្រើនជាងគេ គឺនៅតំបន់ជុំវិញកោះអាចម៍សេះ ដែលជាកោះនៅឆ្ងាយពីក្រុងកែបជាងគេ ហើយនៅជាប់នឹងព្រំដែនសមុទ្រនៃប្រទេសវៀតណាម។ ក្រោមការអភិរក្សរបស់អង្គការMCC និងមន្ត្រីជលផលខេត្តកែប ទូកនេសាទ ទូកទេសចរណ៍កម្សាន្ត និងទូកស្ទួចត្រីកម្សាន្ត មិនអនុញ្ញាតឲ្យចូលទៅក្បែរកោះអាចម៍ឡើយ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


