ព័ត៌មានជាតិ
ដើមឈើដួលរលំសង្កត់ស្ត្រីម្នាក់ បណ្តាលឲ្យរងរបួស នៅតំបន់អង្គរ
ស្ត្រីម្នាក់បានរងរបួស ដោយសារដើមឈើប្រហោងក្នុងដ៏ធំនៅតំបន់អង្គរ បានដួលរលំសង្កត់ ហើយសំណាងល្អបានពលរដ្ឋនៅជិតកន្លែងកើតហេតុជួយសង្គ្រោះទាន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩:២០ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ លើផ្លូវកៅស៊ូត្រង់ចំណុច ខាងជើងសំបកកំណប់ ស្ថិតនៅភូមិទស្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ Honda Dream 016 ពណ៌ខ្មៅស្លាកលេខ សៀមរាប 1 U.5334បើកបរដោយឈ្មោះ ស៊ាប់ តឿ ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិរហាល សង្កាត់អង្គរធំ ក្រុងសៀមរាប ទិសដៅ ពីត្បូងទៅជើង។ សមត្ថកិច្ចបន្ថែមថា មូលហេតុឧបទ្ទវហេតុដើមឈើរលំកាត់ផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូសង់ របួសក្រោមចង្កាស្រាលម៉ូតូខូចខាតស្រាល ផ្នែកខាងមុខ ក្រោយកើតហេតុជនរងគ្រោះក៏បានបញ្ជូនទៅសម្រាកនៅពេទ្យសឹងរឹទ្ធីរ៉េត។ បច្ចុប្បន្នកម្លាំងជំនាញនៃអាជ្ញាធរជាតិអប្សរា បានចុះមកកាត់ដើមឈើនោះចេញ ដើម្បីសម្រួលចរាចរណ៍។ ចំណែកនគរបាលជំនាញបានចុះវាស់វែង និងយកវត្ថុតាងរក្សាទុកនៅស្នាក់ការអង្គរ ដើម្បីមានចំណាត់ការបន្តតាមច្បាប់។


ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដើមក្រឡាញ់ដ៏ធំនេះ ពួកកាត់បានរាយការណ៍ទៅសមត្ថកិច្ចជំនាញនៅទីនោះជាច្រើនដងដែរតែគ្មានអ្នកណាចុះមកពិនិត្យមើលឡើយ ទាល់តែដួលសង្កត់លើពលរដ្ឋទើបនាំគ្នាចុះមក៕


អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


