ព័ត៌មានជាតិ
អាជ្ញាធរស្រុកថ្មបាំង គ្រោងសាងសង់ស្ពាន «ស្ទឹងក្រយ៉ាង» ជាស្ពានបេតុងថ្មីនាពេលខាងមុខ
អាជ្ញាធរស្រុកថ្មបាំង ខេត្តកោះកុង បាននិងកំពុងសិក្សាពីគម្រោងស្ថាបនាស្ពាន «ស្ទឹងក្រយ៉ាង» ឲ្យក្លាយជាស្ពានបេតុងថ្មីមួយ នាពេលខាងមុខ ខណៈស្ពាននេះសព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពុំសូវមានសុវត្ថិភាពធ្វើដំណើរឆ្លងកាត់។
លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង បានឲ្យដឹងនៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ថា លោកស្រី និងការិយា័យជំនាញ បានចុះពិនិត្យមើលទីតាំងដី សម្រាប់សាងសង់ស្ពានបេតុង ដែលក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ គ្រោងនឹងគាំទ្រជួយសាងសង់ស្ពានបេតុងថ្មី។

លោកស្រី ទួត ហាទីម៉ា បន្ថែមទៀតថា ស្ពានដែក «ស្ទឹងក្រយ៉ាង» មានប្រវែងជាង ២០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ វាមានសភាពចាស់ទ្រុឌទ្រោមខ្លាំងហើយ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ ពិសេសរដូវវស្សាតែម្តង។

លោកស្រីអភិបាលស្រុកថ្មបាំង ពន្យល់ថា ក្រោយការសិក្សាលម្អិតពីគម្រោងសង់ស្ពានថ្មីនេះហើយ លោកស្រីនឹងបញ្ចូនរបាយការណ៍ ទៅតំណាងក្រុមហ៊ុនវារីអគ្គិសនីតាទៃលើ ដើម្បីពិនិត្យសម្រេចបន្ថែម ព្រមទាំងកំណត់ពេលវេលាបើកការដ្ឋានស្ថាបនាជាផ្លូវការ។ ប៉ុន្តែគម្រោងសាងសង់ទំហំតូចជាងស្ពានសព្វថ្ងៃ លោកស្រីមិនទទួលយកនោះឡើយ។

គួរជម្រាបថា ស្ពានដែក «ស្ទឹងក្រយ៉ាង» បច្ចុប្បន្នបានផ្តល់សារៈប្រយោជន៍បំផុតដល់ពលរដ្ឋ ឬអ្នកទេសចរទូទៅអាចធ្វើចរាចរណ៍ និងដឹកជញ្ចូនផលដំណាំកសិកម្ម ពីភូមិឃុំនីមួយៗក្នុងស្រុក ទៅលក់នៅឯកាន់ទីផ្សារ។ ប្រសិនបើគ្មានស្ពាននេះទេ មធ្យោបាយធ្វើដំណើរទៅកាន់ទីរួមស្រុក ឬតាមបណ្តាឃុំនីមួយរបស់ស្រុកថ្មបាំង ពិតជាលំបាកជាក់ជាពុំខាន។ រីឯល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក៏យឺតយ៉ាវទៅតាមដំណាក់កាលៗផងដែរ៕
អត្តបទៈសិរីវឌ្ឍនៈ)
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


