ព័ត៌មានជាតិ
សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវរកឃាតកបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកាលពីយប់មិញ
ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់ករណីបាញ់ប្រហារ លោកនាយរងការិយាល័យព្រហ្មទណ្ឌកាលពីយប់មិញវេលាម៉ោង២២និង៤៦នាទី នេះបើតាមទំព័រហ្វេសបុកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ក្នុងនោះប្រភព ក៏បានបញ្ជាក់ផងដែរថា រូបភាពបុរសម្នាក់ដែលត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមគឺមិនមែនជាជនដៃដល់បាញ់មន្ត្រីនគរបាលនោះទេ។ បុរសខាងលើគឺជាម្ចាស់ផ្ទះដែលសមត្ថកិច្ចរកឃើញឡានរបស់ក្រុមជនសង្ស័យ ហើយត្រូវបានហៅទៅសួរនាំតែប៉ុណ្ណោះ។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង៤៦នាទី ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងឈ្មោះ ង៉ាន់ ភីលីន ភេទប្រុស អាយុ២៩ឆ្នាំ បានចេញពីហូបស៊ុបនៅម្ដុំវត្តភ្នំ ដោយបើករថយន្ដម៉ាក FORD RAPTER ពណ៌ស បាក់ស្លាកលេខ ភ្នំពេញ2BD 3738 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតមកលិច។

ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដម៉ាកLEXUS RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប2A 4546 បានមកបុកពីក្រោយបណ្ដាលឲ្យរងការខូចខាត។ ពេលនោះជនរងគ្រោះ បានបើករថយន្ដមកបាំងពីមុខរថយន្ដជនបង្ក និងដកកាំភ្លើងខ្លីម៉ាកGLORCK 19 ភ្ជង់បំណងមិនឲ្យបើកគេចខ្លួន។ បន្ទាប់មកជនបង្កទាំងពីរនាក់ក៏ចុះមកចរចាជាមួយជនរងគ្រោះ ដោយព្រមយករថយន្ដរបស់ជនរងគ្រោះទៅជួសជុលនៅម្ដុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បើករថយន្ដអែបកៀនទាំងអស់គ្នា។ ពេលដែលជនរងគ្រោះនិងឈ្មោះ ង៉ាន់ ភីលីន កំពុងអង្គុយមើលរថយន្ដដែលខូចខាត ស្រាប់តែជនបង្កទាំងពីរនាក់ ដកអាវុធខ្លីមិនចាំម៉ាក ពណ៌ទឹកប្រាក់ បាញ់ជនរងគ្រោះពីក្រោយចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយជនដៃដល់ទាំងពីរនាក់ឡើងជិះរថយន្ដគេចខ្លួនបាត់៕
កែសម្រួលដោយ ៖ នាគព័ន្ធ





-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


