ព័ត៌មានជាតិ
ភ្ញៀវទេសចរបរទេសម្នាក់ ចាយនៅស្រុកខ្មែរជាមធ្យមអស់ប៉ុន្មាន?
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលបានមកកម្សាន្តនៅកម្ពុជា មានចំណាយជាមធ្យម ៧០០ដុល្លារ/១នាក់ ដោយមិនរាប់បញ្ចូល ការចំណាយ លើសំបុត្រយន្តហោះឡើយ។ លោកអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ។

ការគណនាលើចំណាយជាធម្យមនេះ គឺផ្អែកលើទិន្នន័យអង្កេតការណ៍លើភ្ញៀវទេសចរអន្តរជាតិ មុនវិបត្តិកូវីដ១៩ ដែលធ្វើឡើងដោយក្រសួងពាក់ព័ន្ធ នៅតាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ ក្នុងចំណោម ២៦ច្រក ដោយយក ច្រក១០ ជាគំរូ និងប្រើពេល ៣-៤ខែ ដើម្បីចេញជាទិន្នន័យនេះមកបាន។
លោកគូសបញ្ជាក់ សម្រាប់ការស្នាក់នៅជាមធ្យមរបស់ទេសចរអន្តរជាតិ ទិន្នន័យបង្ហាញថា មានចំនួន ៦.៣០ថ្ងៃ ពោល គឺមានការកើនឡើង។ ដោយឡែកសម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនៃវិបត្តិកូវីដ១៩ បើទោះបីជា កម្ពុជា អាក់ខានការអង្កេតការណ៍ក៏ពិតមែន តែការចំណាយរបស់ទេសចរអន្តរជាតិ ឃើញថា នៅតែមានការកើនឡើង ព្រោះអំឡុងពេលនោះ ការស្នាក់នៅមានការឡើងថ្លៃជាងមុន ទាំងសំបុត្រយន្តហោះ និងចំណាយផ្សេងៗជាដើម។
លោកពន្យល់ថា ការចំណាយរបស់ទេសចរអន្តរជាតិ ដែលអាចរាប់បញ្ជូលជាចំណូលជាតិ គឺបូករួមការចំណាយលើ មធ្យោបាយធ្វើដំណើរក្នុងស្រុក ការស្នាក់នៅ សំបុត្រកម្សាន្ត -ល- ដោយលើកលែងតែការចំណាយលើ សំបុត្រយន្តហោះធ្វើដំណើរពីក្រៅប្រទេស ឬពីក្នុងប្រទេសទៅក្រៅប្រទេស ព្រោះនេះជាចំណូលចូលទៅអន្តរជាតិ។

គួរបញ្ជាក់ថា ចំពោះការគណនាភ្ញៀវទេសចរអន្តរជាតិ គឺជាការធ្វើឡើងដោយក្រសួងទេសចរណ៍ សហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការប្រមូលរបាយការណ៍ប្រចាំខែ ពី ២៦ ច្រកទ្វារអន្តរជាតិ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស)។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល ៨ខែ នៃឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត១លាននាក់ (កើនឡើង ៧២០,២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១) និងទេសចរក្នុងស្រុកជាង ៨,៦លាននាក់ (កើនឡើង ២៥៥,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១) ៕
អត្ថបទ ៖ សុធាវី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


