ជីវិតកម្សាន្ដ
លីវ ជីលី មោទនភាព ពេលឃើញទេសចរបរទេស មកទស្សនាកម្ពុជាច្រើន និងបានស្ញប់ស្ញែងបុព្វបុរសខ្មែរ (មានវីដេអូ)
អតីតបវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បញ្ជាក់ថា ខ្លួនពិតជាមានមោទនភាពជាខ្លាំង ខណ:ដែលឃើញភ្ញៀវទេសចរណ៍ជាច្រើនបានចូលមកទស្សនា ដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ នៅតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ពិសេសទៀតនោះ គឺទេសចរបរទេសម្នាក់ៗ បានស្ញប់ស្ញែងចំពោះបុព្វបុរសខ្មែរ និងសរសើរកញ្ញា និងដៃគូការងារថា មានសំណាងដែលបានដើរតួជាអង្គក្សត្រខ្មែរ ដែលមានកិត្តិនាមល្បីរន្ទឺក្នុងសម័យអាណាចក្រខ្មែរជំនាន់នោះ។

ក្នុងទិដ្ឋភាពមួយដែលត្រូវបានកញ្ញា លីវ ជីលី បង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អំឡុងពេ លដែលនាងចុះទៅថតសម្តែងរឿងនៅប្រាសាទនានា សង្កេតឃើញមានទេសចរបរទេសចម្រុះជាតិសាសន៍ជាច្រើន បានចូលមកទស្សនាកម្សាន្តដោយស្នាមញញឹម ទឹកមុខសប្បាយរីករាយ នៅលើទឹកដីដ៏អច្ឆរិយ:របស់កម្ពុជា។

អតីតបវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បានរៀបរាប់ថា “ខ្ញុំមានមោទនភាពបំផុតសម្រាប់នាងខ្ញុំ និងកូនខ្មែរគ្រប់រូបដែលមានភ្ញៀវទេសចរណ៍ចូលមកទស្សនាច្រើនខ្លាំងបែបនេះ” ។ កញ្ញាបន្តថា “ពេលដែលចុះថតរឿងម្តងៗនៅតាមប្រាសាទនានា តែងឃើញភ្ញៀវទេសចរណ៍ច្រើនមកទស្សនា ហើយមិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានសុំថតរូបជាមួយទុកជាអនុស្សាវរីយ៍ទៀតផង“។
បើតាមកញ្ញា លីវ ជីលី ទេសចរបរទេសទាំងនោះ បានសម្តែងការស្ញប់ស្ញែង និងនិយាយមកកាន់កញ្ញា រួមនិងតារាប្រុសម្នាក់តៀតដែលតែងតួជា ព្រះបាទជ័យវរ្ម័នទី៧ ថា អ្នកទាំងពីរពិតជាសំណាងណាស់ ដែលបានដើរតួជាក្សត្រាក្សត្រីខ្មែរពីរអង្គ ដែលមានកិត្តិនាមល្បីរន្ទឺក្នុងសម័យអាណាចក្រខ្មែរជំនាន់នោះ។ តួយ៉ាង ពួកគាត់ពិតជាកោតស្ញប់ស្ញែងខ្លាំងណាស់ចំពោះកម្ពុជា ក្រោយពីបានស្តាប់ការរៀបរាប់របស់មគ្គទេ្ទសក៍ទេសចរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


