Connect with us

ព័ត៌មានជាតិ

ដាក់តាំងរូបសំណាករាជសីហ៍មួយគូ​ បណ្តោយ​ជាង ២ ម៉ែត្រ វេទិកាអុំទូកខេត្តបាត់ដំបង

បានផុស

នៅ

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេទិកាអុំទូកបាត់ដំបងនឹងបើកពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទន្ទឹមការរៀបចំប្រារព្ធពិធីបុណ្យអុំទូកនាថ្ងៃទី៩ និង​ទី១០ តុលា នៅក្នុងដងស្ទឹងសង្កែ។

នៅរសៀលថ្ងៃទី ៥ ម្សិលមិញនេះ លោក សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបងបានធ្វើដំណើរទៅកាន់ទីតាំងវេទិកាអុំទូក ដើម្បីពិនិត្យមើលការដាក់តាំងរូបសំណាករាជសីហ៍មានរិទ្ធ ដែលខ្មែរហៅថាសិង្ហនៅខាងមុខវេទិកាអុំទូក ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជសីហ៍មួយគូនេះមានទទឹង ប្រវែង ១,១៥ ម បណ្តោយ ២,០៧ ម និងមានកំពស់ ២,៧០ ម បើតាមជំនឿចាស់ៗបានបញ្ជាក់ថា ការដាក់តាំងរូបសំណាកស្តេចសត្វមួយគូនេះ គឺនាំមកនូវក្តីសុខ សុភមង្គល ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។

វេទិកាអុំទូកបាត់ដំបង​សាងសង់​នៅលើមាត់ច្រាំងស្ទឹងសង្កែ តាមបណ្តោយផ្លូវលេខ ១ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ និង​ត្រៀមដាក់សម្ពោធនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម