ព័ត៌មានជាតិ
ក្រសួងធម្មការ អំពាវនាវបញ្ឈប់សកម្មភាពបិណ្ឌបាត្រ ឬរៃអង្គាសបច្ច័យតាមទីផ្សារ

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះសង្ឈ លោកអាចារ្យ ដូនជី បញ្ឈប់សកម្មភាព ដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធីបុណ្យកឋិនទាន ដែលនឹងចូលមកដល់នៅថ្ងៃទី១១ តុលាឆ្នាំ២០២២។

លោកបានមានប្រសាសន៍នៅរសៀលថ្ងៃទី១០ តុលានេះ ថា «ត្រូវចៀសវាងឱ្យបានការចែកប្រូក្រាមកម្មវិធីបុណ្យនៅតាមផ្សារឬតាមរោងចក្រ ដែលមានមនុស្សប្រមូលផ្តុំច្រើនព្រោះវាប៉ះពាល់ដល់វិន័យសង្ឈ មិនគាប់ភ្នែកមហាជន និងធ្វើឱ្យបាត់បង់ជំនឿពីពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនា»។
លោកបានបន្តថា ទោះបីជាមានការផ្សព្វផ្សាយ និងបានប្រកាសតាមរយៈគណៈសង្ឈទាំងពីរគណៈក៏ដោយ ក៏មានព្រះសង្ឈ និងលោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែបន្តធ្វើសកម្មភាពដើរបិណ្ឌបាត្រឬរៃអង្គាសបច្ច័យតាមទីផ្សារ ទីប្រជុំជន និងតាមរោងចក្រ ដែលទង្វើនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។

លោកសំណូមពរព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយនិងរៀបចំខ្លួន ដើម្បីពង្រឹងការប្រតិបត្តិសន្ធាពុទ្ធបរិស័ទឱ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាតហើយសូមចៀសឱ្យបាននូវភាពអវិជ្ជមាន ដែលធ្វើឱ្យបាត់បង់សន្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។
លោកបានណែនាំឱ្យមើលគណៈសង្ឈធំៗជាគំរូ ដែលព្រះអង្គបានប្រតិបត្តិ និងបានបំពេញសេចក្តីជ្រះថ្លាបានល្អប្រសើរ។
គួរបញ្ជាក់ថា ពិធីបុណ្យកឋិនទាននៅឆ្នាំនេះ ដែលមានរយ:ពេល២៩ថ្ងៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២៕ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


