ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងធម្មការជំរុញការប្រែក្លាយគ្រប់វត្តអារាមទៅជាកន្លែងទេសចរណ៍សាសនា
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានជំរុញដល់អគ្គនាយកកិច្ចការសាសនាជំរុញ និងបំផុសគ្រប់អារាមសាសនាទាំងអស់អនុវត្តឱ្យបាននូវអភិក្រម ស៣ ដើម្បីប្រែក្លាយគ្រប់អារាមសាសនាទាំងអស់ក្លាយជាទីកន្លែងទេសចរណ៍សាសនា។

ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ចាយ បូរិន មានប្រសាសន៍ថា អភិក្រម ស៣ ដែលដាក់ចេញដោយក្រសួងធម្មការមាន ស្អាត ស្វាង និងស្ងប់ ដែលជាអភិក្រមក្នុងការការកែប្រែគ្រប់អារាមសាសនាទាំងអស់ទៅជាកន្លែងទេសចរណ៍សាសនា។ លោកក៏ជំរុញឱ្យមានការដាំដើមឈើ និងបន្លែនៅតាមវត្តអារាមនានាផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាទៅអគ្គនាយកដ្ឋានកិច្ចការសាសនាឱ្យពង្រឹងលើការងារនេះ។

គួរឱ្យដឹងផងដែរថាដើម្បីជំរុញលើកកម្ពស់ទេសចរណ៍សាសនានៅកម្ពុជា ក្រសួងធម្មការ និងសាសនា ទើបតែចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍កាលពីចុងខែមករា កន្លងទៅដើម្បីជំរុញកំណើនទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


