Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើឲ្យអាជ្ញាធរដោះស្រាយការដ្ឋានសំណង់​មួយកន្លែងរំខានការរស់នៅ និងធ្វើឲ្យប្រេះស្រាំលំនៅដ្ឋាន

បានផុស

នៅ

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល ថបសេនធ័រ ទល់មុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណើរ និងសំណូមពរ ពាក់ព័ន្ធការដ្ឋានសំណង់មួយកន្លែងបានរំខានដល់ការរស់នៅរបស់ពួកគាត់ និងស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ភ្លើងបំភ្លឺសាធារណៈផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស្នើសុំធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈផ្សេងៗ និងបញ្ហាបរិស្ថានមិនត្រូវបានប្រជាពលរដ្ឋលើកឡើងសុំអោយជួយអន្តរាគមន៍នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានី។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងថា សំណង់អគារដ៏ធំមួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ដេកពួនមិនបាន និងធ្វើអោយលំនៅដ្ឋានរបស់ពួកគាត់ ប្រេះជញ្ជាំងថែមទៀត ។ ពួកគាត់បញ្ជាក់ផងដែរថា ការដ្ឋាននេះបានចាប់ផ្តើមការងាររបស់ខ្លួនពីម៉ោង៧ព្រឹករហូតម៉ោង៥ភ្លឺ ហើយនៅពេលយប់ភាគច្រើន ក្រុមហ៊ុនសំណង់នេះបានបុកគ្រឹះរំខានមិនអាចអោយពួកគាត់ដេកពួនបានឡើយ។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏បានស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈផងដែរ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ចំពោះក្រុមហ៊ុនសំណង់ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការណែនាំរួចហើយអោយក្រុមហ៊ុនធ្វើការងារដែលបង្កសំឡេងរំខាននៅពេលថ្ងៃនិងធ្វើការងារដែលមិនរំខាននៅពេលយប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបានរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យលើការងារនេះបន្ថែមទៀត ។ ចំពោះការប្រេះអាគារវិញលោក កើត ឆែ អោយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកសង្កាត់ ឬខណ្ឌ ដើម្បីមានឯកសារដោះស្រាយសំណងជាមួយក្រុមហ៊ុនសំណង់នេះ។ពាក់ព័ន្ធការស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈ លោក កើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ស្នើអោយអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធចុះសិក្សាផលប៉ះពាល់សិន បើមិនមានបញ្ហាទេ គឺយើងដោះស្រាយជូនពួកគាត់តែម្តង។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ការរាតត្បាតជម្ងឺកូវីដ-១៩នេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតដល់ដុសទី៤និងទី៥ ដែលបានធ្វើអោយប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម