ព័ត៌មានជាតិ
ប្រធានគណៈមេធាវីអាណត្តិទី១៤ប្រកាសចូលកាន់តំណែង
ភ្នំពេញ ៖ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៤ លោក លី ច័ន្ទតុលា បានប្រកាសចូលកាន់តំណែងជាផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ ដោយមានការចូលរួមយ៉ាងអធិកអធមពីថ្នាក់ដឹកនាំគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី មេធាវី សិស្សមេធាវីរាប់រយនាក់។
លោក លី ច័ន្ទតុលា បានថ្លែងសន្ទរកថាគូសបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ គណៈមេធាវីបានរៀបចំមហាសន្និបាតលើកទី២៧និងបានបោះឆ្នោតជ្រើសតាំងរូបលោកជាប្រធានគណៈមេធាវីអាណត្តិទី១៤ បន្តមួយអាណត្តិទៀតដោយសម្លេងគាំទ្រ ២ ០១៦ សំឡេង ស្មើនឹង៩៨ ,៥៨%។

លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអោយឃើញថា សហភាតាបានជឿជាក់ទុកចិត្តលើការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១របស់លោក។ ចំណុចនេះខ្ញុំសូមអរគុណចំពោះសមាជិក សមាជិការក្រុមប្រឹក្សាគណៈមេធាវីដែលបានគាំទ្រគោលនយោបាយដឹកនាំគណៈមេធាវី របស់លោក និងចូលគ្រប់សកម្មភាពរបស់គណៈមេធាវី។
លោក លី ច័ន្ទតុលា បានបញ្ជាក់ថា ដើម្បីជាការតបស្នងសងគុណចំពោះសហភាតាវិញ គឺការប្ដេជ្ញាចិត្តបន្តខិតខំជំនះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវីដើម្បីសម្រេចអោយបាននូវសមិទ្ធផលថ្មីៗក្នុងការលើកកំពស់ឧត្តមភាព កិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាអោយបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់មេធាវីនៅក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។ ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យ « រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី »។

ជាមួយគ្នានេះផងដែរ ប្រធានគណៈមេធាវីអាណត្តិទី១៤បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន១៣ចំណុច ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។ បន្តពង្រឹងការអនុវត្តច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ពិនិត្យពិភាក្សាលើច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ដើម្បីជាប្រយោជន៍ដល់សង្គម និងការការពារមេធាវីក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។ ពង្រីកសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិក្នុងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីអោយកាន់តែប្រសើរឡើង៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


