Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះជាង ២៦០ គ្រួសារ នៅស្រុកអង្គរបូរី ទទួលអំណោយស្រូវពូជជាង ២៦តោន

បានផុស

នៅ

លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមទាំងមន្ទីរជំនាញកសិកម្មខេត្ត និងលោកអភិបាលស្រុក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាននាំយកស្រូវពូជជាង ២៦ តោន ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋជាង ២៦០ គ្រួសារ ដែលរងការខូចខាតផលដំណាំស្រូវដោយសារទឹកជំនន់ជនលិចនៅ ស្រុកអង្គរបូរី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តតាកែវ បានក្រើនរំលឹកជាមួយការព្រួយបារម្ភ នៅពេលប្រជាពលរដ្ឋធ្វើស្រែប្រដេញទឹក បន្ទាប់ពីទឹកស្រកទៅវិញ ខ្លាចមានការខ្វះខាតទឹក បង្កឱ្យមានការខូចខាត និងខាតបង់ពេលវេលា និងថវិកា។ លោកអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋពិនិត្យទៅតាមលទ្ធភាពដែលអាចធ្វើបាន ឬមិនបាន។

ស្រូវពូជមានចំនួនសរុប ២៦ ៥០០ ​គីឡូក្រាម ត្រូវបានចែកជូនពលរដ្ឋចំនួន ៤ឃុំដែលមានផលប៉ះពាល់ទឹកជំនន់សរុបចំនួន ២៦៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម រួមមាន៖ ១. ឃុំអង្គរបូរី ៥៤គ្រួសារ ២. ឃុំបាស្រែ ៦១គ្រួសារ ៣. ឃុំពន្លៃ ៥១គ្រួសារ ៤. ព្រៃផ្គាំ ៩៩គ្រួសារ។

លោកអភិបាលខេត្តតាកែវ និងប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរចំពោះការយកចិត្តទុកដាក់ និងថ្លែងអំណរគុណជូនរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលតែងតែគិត​គូរ​សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីនិន្នាការអ្វីឡើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម