Connect with us

ព័ត៌មានជាតិ

តើឧបនាយករដ្ឋមន្ត្រី ១០រូប នៃរាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចទទួលខុសត្រូវលើការងារអ្វីខ្លះ?  

បានផុស

នៅ

នៅអំឡុងឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងត្រៀមរៀបចំការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ បើគិតមកដល់ឆ្នាំ២០២២នេះ ដែលជាចុងអាណត្តិទី៦ គឺរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការផ្លាស់ប្ដូរតំណែងសមាជិករបស់ខ្លួនមួយចំនួនមុនអាណត្តិ។ ប៉ុន្តែ សម្រាប់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី គឺនៅរក្សាចំនួន ១០រូបដដែល។

តើឧបនាយករដ្ឋមន្រ្តី ១០រូប ដែលជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចទទួលខុសត្រូវលើការងារអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ សម្ដេចក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស ខេង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅពេលសម្ដេចតេជោនាយករដ្ឋមន្ត្រីអវត្តមាន។ សម្ដេចក្រឡាហោម ទទួលភារកិច្ចលើការងារសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការដឹកនាំប្រតិបត្តិការទប់ស្កាត់ និងប្រឆាំងភេរវកម្ម ការងារគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការបំផ្លាញចោលអាវុធ ការងារភូមិឃុំសង្កាត់មានសុវត្ថិភាព និងទទួលខុសត្រូវលើក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

២/ សម្ដេចពិជ័យសេនា ទៀ បាញ់

សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើការងារការពារជាតិ ហើយទទួលបានសិទ្ធិបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្ដេចពិជ័យសេនា ក៏មានភារកិច្ចដឹកនាំកិច្ចការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងទទួលបានសិទ្ធិពីសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីបញ្ជាអង្គភាពពិសេសប្រឆាំងភេរវកម្ម នៅពេលសម្ដេចនាយករដ្ឋមន្ត្រីអវត្តមាន។

៣/ លោក ហោ ណាំហុង

លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្ដល់យោបល់ជូនសម្ដេចតេជោ ហ៊ុន សែន អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេស ហើយទទួលសិទ្ធិពីសម្ដេចនាយករដ្ឋមន្ត្រីក្នុងការពិនិត្យសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ។

៤/ លោកស្រី ម៉ែន សំអន

លោកស្រី ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយសម្ដេចតេជោ ហ៊ុន សែន លើការងារអធិការកិច្ច និងសវនកម្ម ព្រមទាំងការងារសង្គម។

៥/ លោក ប៊ិន ឈិន

លោក ប៊ិន ឈិន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ ដោយទទួលសម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្ត្រី សម្ដេចនាយករដ្ឋមន្ត្រី និងបណ្ដាឧបនាយករដ្ឋមន្ត្រី។ លោក ប៊ិន ឈិន មានភារកិច្ចតាមដានសម្របសម្រួលដំណើរការតុលាការខ្មែរក្រហម ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់ ជួយរៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា និងដោះស្រាយការងារប្រចាំថ្ងៃជំនួសសម្ដេចតេជោ។ បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏ទទួលជួយពិនិត្យ និងសម្រេចលើការងារច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។

៦/ លោក យឹម ឆៃលី

លោក យឹម ឆៃលី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ លោក យឹម ឆៃលី ក៏ទទួលដឹកនាំការសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

៧/ លោក កែ គឹមយ៉ាន

លោក កែ គឹមយ៉ាន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាដឹកនាំដោយផ្ទាល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៨/ លោក ប្រាក់ សុខុន

លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើការងារការបរទេស និងការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

៩/ លោក អូន ព័ន្ធមុនីរ័ត្ន

លោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដោយទទួលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

១០/ លោក ជា សុផារ៉ា

លោក ជា សុផារ៉ា ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីទាំង ១០រូបខាងលើនេះ ក៏ត្រូវទទួលភារកិច្ចការងារផ្សេងៗទៀត តាមការប្រគល់ជូនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម