Connect with us

ព័ត៌មានជាតិ

វ៉ោវ…!!! ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងហើយ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទនភាពសម្រាប់ប្រជាជនកម្ពុជា។​ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ការវិវត្តន៍នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំក្នុងរយៈពេល២​ទសវត្សរ៍​មកនេះ។

ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM  ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។

លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ន។

ហុងដា  DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ’’ យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹគគគ្រេង។

គូសបញ្ជាក់ដែរថា All New Honda Dream​ បានបំពាក់នូអំពូល LED ជំនាន់ចុងក្រោយ បំពាក់ដោយម៉ាស៊ីនថ្មី PGM-FI  និងមានការរចនាតែមថ្មីទាំងស្រុង និងមានចំណុចពិសេសថ្មីៗជាច្រើនទៀត។

អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះ​តទៅ​។​

​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922

Web : https://bit.ly/WebAllNewHondaDREAM

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម