Connect with us

ព័ត៌មានជាតិ

សមាសភាពទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចុងអាណត្តិទី៦

បានផុស

នៅ

គិតត្រឹមឆ្នាំ២០២២នេះ សមាសភាពទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចុងអាណត្តិទី៦ មានចំនួន ១៨រូប។ ក្នុងនោះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានចំនួន ១៥រូប។ ខាងក្រោមនេះ ជាសមាសភាពទេសរដ្ឋមន្ត្រីទាំង ១៨រូប ៖

១/ លោក ឆាយ ថន ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២/ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

៣/ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

៤/ លោក ប៉ុល សារឿន គឺជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលការងារស្វែងរកអដ្ឋិធាតុយុទ្ធជនអាមេរិក និងវៀតណាម។ លោក ប៉ុល សារឿន ជាអតីតអគ្គមេបញ្ជាកងយោធពលខេមរភូមិន្ទ។

៥/ លោក គន់ គីម ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ និងទទួលភារកិច្ចជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោក គន់ គីម ជាអតីតនាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ។

៦/ លោក មាស សុភា ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន និងគ្រាប់មិនទាន់ផ្ទុះ និងទទួលការងារកងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ។ លោក មាស សុភា ជាអតីតមេបញ្ជាការកងទ័ពជើងគោក។

៧/ លោក ឱម យ៉ិនទៀង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

៨/ លោក អៀង ម៉ូលី ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍។

៩/ លោក វ៉ា គឹមហុង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន។

១០/​ លោក យឹម ណុលឡា ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាដឹកនាំផ្ទាល់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

១១/ លោក ជិន ប៊ុនស៊៊ាន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

១២/ លោក ហូ សិទ្ធី ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកជានាយកខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

១៣/ លោក ឃុន ហាំង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

១៤/ លោក លី ធុជ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

១៥/ លោក អូស្មាន ហាស្សាន់ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការចលនាមូស្លីម។

១៦/ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី ទទួលជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ។

១៧/ លោក ប៉ា សុជាតិវង្ស

១៨/ លោក អង្គ វង្សវឌ្ឍនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម