ព័ត៌មានជាតិ
កសិករខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលស្រូវស្រាលហើយ តែត្អូញធ្វើមិនចំណេញ
ស្រូវ ២ ប្រភេទ គឺស្រូវ ៣ ខែ និងស្រូវរំដួល កសិករចាប់ប្រមូលផលស្រូវចុងរដូវវស្សា ឆ្នាំ ២០២២ នេះ។ កសិករត្អូញត្អែរពីការប្រមូលផលស្រូវ ដែលទិន្នផលផលិតបាន លក់ទូទាត់ផាត់ការចំណាយមិនចំណេញ។ ទាក់ទងនឹងកត្តាប្រឈមមួយចំនួន ដូចជា ជីឡើងថ្លៃ ជំនន់ទឹកភ្លៀង ការជួលគ្រឿងចក្រវៃដី ជួលម៉ាស៊ីនច្រូត គោយន្តដឹកជញ្ជូន សរុបចំណាយសោហ៊ុយច្រើន ធ្វើមិនចំណេញ បញ្ហាកសិករបាក់ទឹកចិត្តក្នុងការបង្កបង្កើនផល។ ពិសេសទៀត មន្ទីរកសិកម្មខេត្ត មិនដែលចុះមកមើលការបង្កបង្កើនផលដល់កសិករនោះទេ មានជាអាថ៌ដូច ភូមិពន្លីជួរ និងភូមិក្រោយវត្ត ស្ថិតក្នុងឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ។

លោក អុំ អ៊ីម អាយុ ៤៣ ឆ្នាំ រស់នៅភូមិក្រោយវត្ត ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ រៀបរាប់ឲ្យដឹងថា បងប្អូនកសិករភូមិពន្លីជួរ និងភូមិក្រោយវត្ត បាននាំគ្នាបង្កបង្កើនផលពូជស្រូវ ២ ប្រភេទ គឺ ស្រូវរំដួល និងស្រូវ ៣ ខែ ដែលវាឲ្យផលក្នុង ១ ហិកតា ជាង ២ តោនតែប៉ុណ្ណោះ។ ២ ឆ្នាំហើយ កសិករជួបការលំបាកធ្វើស្រូវមិនបានចំណេញនោះទេ ត្រឹមរួចខ្លួន និងខាតតែម្ដង មូលហេតុ មានកត្តាប្រឈមជាច្រើន ដូចជា កត្តាធម្មជាតិ ជំនន់ទឹកភ្លៀង រាំងស្ងួត សត្វល្អិត កង្វះបច្ចេកទេសក្នុងការដាំដុះ ការជ្រើសរើសពូជ ការប្រើប្រាស់ជី ទឹក និងសត្វល្អិតបំផ្លាញ ជាដើម។

កសិករទាំង ២ ភូមិ បានសំណូមពរដល់មន្ទីរជំនាញ គួរចុះត្រួតពិនិត្យ និងផ្ដល់បច្ចេកទេសដល់កសិករផង ព្រោះការបង្កបង្កើនផលមានលក្ខណៈបុរាណសុទ្ធសាធ ធ្វើស្រែតាមបែបបង្វាស់មេឃពិតៗ។

លោក តុង ហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បញ្ជាក់ឲ្យដឹងថា ការប្រមូលផលរដូវវស្សាឆ្នាំ ២០២២ ការប្រមូលផលដំណាំស្រូវរដូវវស្សា សម្រេចបាន ១៨.៩២៥ ហិកតា ទទួលទិន្នផល ៤ តោន ក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ២៤,៧៦% នៃផ្ទៃដីដាំដុះសរុប ៧៦.៤៣០ ហិកតា។ ក្នុងនោះស្រូវស្រាល ៨.៩៧៥ ហិកតា ទិន្នផល ៤,៥២ តោន ក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៧៤,០៥% ស្រូវកណ្ដាល ៩.៩៥០ ហិកតា ទិន្នផល ៣,៥៣ តោន ក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៣៣,៩៤%៕
អត្ថបទ ៖ សាន វិឡែម








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


