ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ជា សុផារ៉ា ចុះពិនិត្យ ព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ
ក្រុមគ្រូពេទ្យ មកពីមន្ទីរពេទ្យខ្មែរសូវៀត សហការជាមួយ ក្រុមគ្រូពេទ្យ ខេត្តត្បូងឃ្មុំ បានចុះពិនិត្យ ព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ សុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ មកពីមន្ទីរពេទ្យខ្មែរ-សូវៀត ដែលដឹកនាំ លោកស្រី ជា ស៊ីវម៉ី ប្រធាន ក្រុមការងារចុះជួយឃុំក្រូចឆ្មារ សហការជាមួយ ក្រុមគ្រូពេទ្យ ខេត្តត្បូងឃ្មុំ ចុះមកពិនិត្យព្យាបាលជំងឺភ្នែកនេះ គឺក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ដោយយកស្រុកក្រូចឆ្មារជាស្រុកគោលដៅ។

លោកវេជ្ជបណ្ឌិត បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរទាំ និងការពារសុខភាពភ្នែកឱ្យបានល្អ៕

អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


