ព័ត៌មានជាតិ
បុស្បុក និងរូបសំណាកគ្រូរបស់សម្តេចតេជោ ហ៊ុន សែន នៅខេត្តក្រចេះ សាងសង់បានជិត៤០% ហើយ
បុស្បុក និងរូបសំណាក ព្រមទាំង សួនច្បាររបស់លោកគ្រូតា គឹម ច្រែង ដែលជាគ្រូដំបូង និងជាអ្នកផ្គត់ផ្គង់ការរៀនសូត្រ និងមើលថែសម្តេចតេជោ ហ៊ុន សែន សព្វគ្រប់បែបយ៉ាងកាលនៅជាក្មេងវត្ត ត្រូវបានសាងសង់សម្រេចបានជិត ៤០% ហើយ។ បុស្បុក និងរូបសំណាក ព្រមទាំង សួនច្បារនេះ គ្រោងចំណាយថវិកាជាង ៤០ម៉ឺនដុល្លារ ស្ថិតនៅក្បែរស្ពានទេរ នៅក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចះ។

លោក ជា ធិរិទ្ធិ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសាងសង់បុស្បុក និងរូបសំណាក ព្រមទាំង សួនច្បាររបស់លោកគ្រូតា គឹម ច្រែង គឺធ្វើឡើងក្នុងគោលបំណងរំលឹកគុណចំពោះគ្រូ ដែលបានមើលថែ និងឧបត្ថម្ភគ្រប់បែបយ៉ាងក្នុងការរៀនសូត្រកាលពីវ័យកុមារ នៅពេលដែលសម្តេចតេជោនៅជាក្មេងវត្ត។

គោលបំណងសំខាន់មួយទៀត គឺធ្វើឡើង ដើម្បីបង្ហាញពីគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលមានការដឹងគុណដល់គ្រូរបស់សម្តេច ព្រមទាំងចង់បង្ហាញទៅប្រជាជនឱ្យបានដឹងពីគុណតម្លៃតស៊ូរបស់សម្តេចតេជោ ដែលបានប្រែខ្លួនពីកូនកសិកររស់នៅក្នុងវត្ត ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាពរយៈពេលជិត៤០ឆ្នាំមកនេះ។ លោក ជា ធិរិទ្ធ បានបញ្ជាក់ទៀតថា បំណងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺចង់បំផុសគំនិតប្រជាជន ជាពិសេស យុវជនជំនាន់ក្រោយ និងកូនកសិករ ដែលជ្រកកោនដំបូលវត្ត ដើម្បីក្រេបយកចំណេះវិជ្ជា ឱ្យមានភាពតស៊ូ និងខិតខំប្រឹងប្រែងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

បើតាមលោក ជា ធិរិទ្ធ រូបសំណាកនេះ មិនមែនមានតែរូបរបស់លោកគ្រូ គឹម ច្រែង ប៉ុណ្ណោះទេ ក៏មានរូបសម្តេច ហ៊ុន សែន កាលពីនៅតូច កាន់ស្រាក់តាមលោកគ្រូទៅបិណ្ឌបាត្រផងដែរ។ មួយវិញទៀត បុស្បុក និងរូបសំណាកនេះ ក្រោយពីសាងសង់រួច ក៏អាចក្លាយជាអត្តសញ្ញាណមួយទៀតរបស់ខេត្តក្រចេះថែមទៀតផង។ លោកបញ្ជាក់ថា បុស្បុក និងរូបសំណាកនេះ នឹងសាងសង់រួចរាល់នៅឆ្នាំក្រោយ ពោល គឺមុនពេលបោះឆ្នោតជាតិឆ្នាំ២០២៣៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


