ជីវិតកម្សាន្ដ
សាវិន ហ្វីលីព យល់ថា ការកសាងរូបសេះសមុទ្របាញ់ទឹក នៅកំពត ជាគំនិតដ៏អស្ចារ្យ ទាញភ្ញៀវទេសចរ
ស្របពេលដែលមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានកំពុងមានការជជែកវែកញែកពាក់ព័ន្ធរឿងការសាងសង់រូបសេះសមុទ្របាញ់ទឹកនៅខេត្តកំពតនោះតារាសម្តែងល្បីឈ្មោះលោក សាវិន ហ្វីលីព បានបញ្ចេញទស្សនៈដោយយល់ឃើញថា នេះជាគំនិតដ៏អស្ចារ្យមួយច្រើនជាងមហាជនមួយចំនួនដែលកំពុងយករូបភាពនេះទៅ Troll លេងសើច។

តាមការកត់សម្គាល់ក្រោយមានការបង្ហោះចែករំលែកនូវរូបភាពសេះសមុទ្របាញ់ទឹកនៅឯឆ្នេរសមុទ្រខេត្តកំពតនោះ គេសង្កេតឃើញទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំបានបង្ហាញការចាប់អារម្មណ៍ និងកោតសរសើរគ្រប់គ្នាចំពោះសមិទ្ធផលថ្មីមួយនេះ តែផ្ទុយគ្នានោះក៏មានបុគ្គលមួយចំនួនតូចបានរិះគន់លក្ខណៈសើចចំអកឡកឡឺយផងដែរ។
ងាកមកចាប់អារម្មណ៍តារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ចេញមតិកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំក្នុងខេត្តកំពតថា“ខ្ញុំសូមកោតសរសើរថ្នាក់ដឹកនាំខេត្តកំពតដែលបានកសាងរូបសេះសមុទ្របាញ់ទឹកនេះទ្បើងដើម្បីបង្កើនសម្រស់ឆ្នេរ និងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តនេះបន្ថែមទៀត“។

តារាសម្តែងមានប្រជាប្រិយភាពលោក សាវិន ហ្វីលីព លើកឡើងន្ថែមទៀតថា «ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលឧស្សាហ៍ចេញចូលខេត្តនេះលោកមើលឃើញថា នេះជាគំនិតដ៏អស្ចារ្យមួយច្រើនជាងមហាជនមួយចំនួនដែលកំពុងយករូបភាពនេះទៅ Troll លេងសើចទៅវិញ…»។

យ៉ាងមិញមិនខុសគ្នាពីលោក សាវិន ហ្វីលីព នោះទេគេក៏សង្កេតឃើញមានអ្នកគាំទ្រមួយចំនួនទៀតបានជម្រុញឲ្យអ្នកដែលកំពុងរិះគន់ត្រូវគិតឡើងវិញអំពីបញ្ហានេះ។ ក្នុងនោះមានការលើកឡើងថា «គួតែខេត្តដ៏ទៃទៀតជាប់ឆ្នេសមុទ្រ និងមានទន្លេរមេគង្គហូរកាត់គួរតែរំលេចរូបតំណាងឆ្នេរ និងទន្លេដែលហូរកាត់ខេត្តខ្លួនដើម្បីជាសម្រស់ក្នុងការទាក់ទាញទេសចរក្នុង និងក្រៅស្រុកឲ្យមានភាពរស់ររើកឡើង»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


