ព័ត៌មានជាតិ
សត្វកែះញី ដែលជាប់អន្ទាក់និងរងរបួស បានស្លាប់ហើយកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា
ពិតជាគួរឱ្យសោកស្តាយជាទីបំផុតសត្វកែះញីមួយក្បាលដែលជាប់អន្ទាក់និងរងរបួស បានស្លាប់ហើយកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។
ការស្លាប់របស់សត្វកែះនេះ ត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថា ដោយសារតែវារងរបួសធ្ងន់ធ្ងរដោយសារតែជាប់ អន្ទាក់ព្រានព្រៃដេញវាយជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។

លើសពីនេះទៀត សត្វកែះញីមានសុខភាពទន់ខ្សោយដោយសារតែមានផ្ទៃពោះ និងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ។ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំងមិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានស្លាប់បាត់បង់ជីវិត។

ក្រសួងបរិស្ថានសូមសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការបាត់បង់ប្រភេទសត្វកម្រនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿថា សាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អ គឺមិនពិតឡើយ។ សូមចូលរួមអភិរក្សសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទដើម្បីមនុស្សជំនាន់ក្រោយ៕




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


