Connect with us

ព័ត៌មានជាតិ

រំលឹក​ច្បាប់​ចរាចរណ៍​បន្តិច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ប្រយ័ត្ន​ស៊យ​អស់ ៦ ម៉ឺន​រៀល​ទាំង​ព្រឹក ​

បានផុស

នៅ

ក្រោយ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ប្រុង​ប្រយ័ត្ន​ជាង​មុន​លើ​ការ​ប្រើប្រាស់​យានជំនិះ និង​ការ​ពាក់​មួក​សុវត្ថិភាព។

ទោះ​បី​មានការ​ផ្សព្វផ្សាយ​​ច្រើន និង​ការ​ក្រើនរំលឹក​ម្តង​ហើយ​ម្តង​ទៀត ក៏​នៅ​មាន​បង​ប្អូន​មួយ​ចំនួន​នៅ​តែ​ធ្វេស​ប្រហែស ឬ​ភ្លេច​ខ្លួន ត្រូវ​ប៉ូលីស​ផាក​ជា​ហូរហែ ដោយសារ​ល្មើស​មិន​គោរព​តាម​ការ​ណែនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ល្មើស​ ០៨ ចំណុច នេះ ចំពោះ​អ្នក​បើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​បួន អាច​ប្រឈម​ការ​ផាក​ពិន័យ ៦០ ០០០ រៀល​យោង​តាម​ច្បាប់​ចរាចរណ៍​ថ្មី។

  • អ្នក​បើកបរ អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​លើស​ពី ០៣ ឆ្នាំ ឡើង​ទៅ​ មិន​ពាក់​មួក​សុវត្ថិភាព ឬ​ពាក់​មួក​សុវត្ថិភាព​មិន​ត្រឹមត្រូវ​ ឬ​​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។ ការ​ពិន័យ​គិត​តាម​ចំនួន​ជន​ប្រព្រឹត្តិ​ល្មើស លើក​លែង​តែ​ត្រីចក្រយានយន្ត ដែល​មាន​ដំបូល​រឹងមាំ​បិទ​ជិត។
  • ទោចក្រ​យានយន្ត​មាន​ទំហំ​ស៊ីឡាំង​លើស​ពី ១២៥ សេសេ ឬ​ថាមពល​អគ្គិសនី​លើស​ពី ១១ គីឡូវ៉ាត់។ ទោចក្រ​យានយន្ត​សណ្តោង​រ៉ឺមក ឬ​ត្រី​ចក្រ​យានយន្ត​ ឬ​ម៉ូតូ​កង់​បួន មិន​បាន​យក​ភ្ជាប់​តាម​ខ្លួន​ឯកសារ​ដើម​នៃ​បណ្ណ​បើកបរ​យានយន្ត។
  • ឈប់ ឬ​ចត​ល្មើស​មាត្រា ២៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។
  • បើកបរ​កុងទ័រ​ល្បឿន​មិន​ដំណើរការ។
  • បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី ១ ដល់ ១៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
  • បើកបរ​ដឹក​អ្នក​ដំណើរ​លើស​ចំណុះ​ លើកលែង​ករណី​ដឹក​អ្នក​ជំងឺ។
  • បើកបរ​មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​មន្រ្តី​នគរបាល​ចរាចរណ៍។
  • បើកបរ​ដោយ​គ្មាន​កញ្ចក់​​មើល​ក្រោយ។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម