ចរាចរណ៍
នគរបាលខណ្ឌច្បារអំពៅ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនពិន័យជាប្រាក់ឡើយ
កម្លាំងនគរបាលផែនការងារចរាចរណ៍ នៅទូទាំងរាជធានីភ្នំពេញ បាននិងកំពុងបន្តយកចិត្តទុកដាក់ក្នុងការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអ្នកបើកបរល្មើសច្បាប់ ដោយមិនមានការផាកពិន័យជាប្រាក់ឡើយ។

លោកវរសេនីយ៍ទោ រឿន សុជីវី អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាលចរាចរណ៍ បានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជាពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុវត្តតាមគោលការណ៍ណែនាំពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ កម្លាំងជំនាញបានចាប់ផ្ដើមអនុវត្តការចុះរឹតបន្តឹងច្បាប់ តាមរយៈការផ្សព្វផ្សាយអប់រំ តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ មកម្ល៉េះ ដើម្បីឲ្យប្រជាពលរដ្ឋដែលបើកបរល្មើស បញ្ឈប់សកម្មភាពល្មើស និងវិលមកចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារទ្រព្យសម្បត្តិ អាយុជីវិតខ្លួនឯង ក៏ដូចជាអាយុជីវិតអ្នកដទៃផងដែរ។

លោក រីន រស្មី ជាប្រជាពលរដ្ឋ រីករាយចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ និងយល់ឃើញថា ទោះមិនមានការផាកពិន័យក៏ពិតមែន ប៉ុន្តែនេះជាការដាស់តឿនមួយដល់ស្មារតីអ្នកបើកបរល្មើសច្បាប់ទាំងឡាយ ឲ្យចូលរួមជាមួយការគោរពច្បាប់ ជាជាងការខឹងសម្បាទៅលើកម្លាំងសមត្ថកិច្ច ពេលចាប់ផ្ដើមអនុវត្តច្បាប់ ដោយការផាកពិន័យឡើងវិញ។ ការគោរពច្បាប់ចរាចរណ៍ គឺជួយជីវិតខ្លួនឯង ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះផងដែរ។

គួរបញ្ជាក់ថា កម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ ចាប់ផ្ដើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំដោយមិនផាកពិន័យ ធ្វើឡើងបន្ទាប់ពី លោកអភិសន្តិបណ្ឌិត ស សុខា ចេញបទបញ្ជាឲ្យចុះអនុវត្តឡើងវិញ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងឆក់យកអាយុជីវិតមនុស្សជាប្រចាំថ្ងៃ ពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្ដង៕
អត្ថបទ ៖ សុភា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


