ព័ត៌មានជាតិ
ពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ សំណូមពរអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ ទោះបីមានទ្រូងផ្លូវ ឬ គំនូសសញ្ញាចរាចរណ៍ក៏ដោយ
ប្រជាពលរដ្ឋជាអ្នកដំណើរតាមបណ្ដោយផ្លូវលេខ ៦០ ម៉ែត្រ បានសំណូមពរដល់បណ្ដាអ្នកបើកបរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា បើទោះបីជានៅលើផ្លូវនេះមានទ្រូងផ្លូវ ឬ គំនូសសញ្ញាចរាចរណ៍ក៏ដោយ។

ពលរដ្ឋទាំងអ្នកបើកបររថយន្ត ក៏ដូចជាអ្នកបើកម៉ូតូ យល់ឃើញថា ការដាក់របាំងដែក ឬ របាំងថ្មពុះចែកទ្រូងផ្លូវ ក៏ដូចជាគំនូសសញ្ញាចរាចរណ៍ផ្សេងៗ លើដងផ្លូវ គឺជារឿងល្អប្រសើរ និងល្អបំផុត ដើម្បីកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ ប៉ុន្តែបើអ្នកបើកបរទាំងឡាយនៅតែបន្តការបើកបរដោយមិនគោរពច្បាប់ បើកបរដោយការបើកបញ្ច្រាស បើកបរដោយការបំពាន ឬ ស្ថិតក្នុងស្ថានភាពស្រវឹងនោះ គ្រោះថ្នាក់ក៏នៅតែអាចកើតមានឡើងដែរ។

ពលរដ្ឋជាអ្នកដំណើរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកបញ្ជាយានយន្ត សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង កុំខ្លាចប៉ូលិស។ ត្រូវគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែងតែបន្សល់សោកនាដកម្ម បាត់បង់សមាជិកគ្រួសារ និងក្លាយជាជនពិការអស់មួយជីវិត។

គួរបញ្ជាក់ថា របាំងថ្ម និង របាំងដែក ត្រូវបានរៀបចំដាក់បែងចែកជា ០២ កំណាត់ផ្លូវ ដោយកំណាត់ផ្លូវទី ០១ គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្តុបសឺដែស ត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៤០km/h។ ដោយឡែកគិតចាប់ពីស្តុបសឺដែស ដល់ផ្លូវជាតិលេខ ០២ ត្រូវដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៦០km/h ប៉ុណ្ណោះ។

ទន្ទឹមនឹងការដាក់ទ្រូងផ្លូវខាងលើនេះដែរ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលខណ្ឌពាក់ព័ន្ធ នៅតែបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយការចាប់ល្បឿននៅពេលថ្ងៃ ហើយអនុវត្តចាប់ជាតិស្រវឹងនៅពេលយប់ ដើម្បីជាផ្នែកសំខាន់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលតែងឧស្សាហ៍បង្កឡើងដោយអ្នកបើកបរយានយន្តទាំងឡាយនៅបន្តការល្មើសច្បាប់ផងដែរ៕
អត្ថបទ ៖ សុភា






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


