ព័ត៌មានជាតិ
អ្នកជំនាញអចលនទ្រព្យ ណែនាំឱ្យសិក្សាទីផ្សារឱ្យបានច្បាស់លាស់ មុននឹងវិនិយោគ
លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ផ្តល់ដំបូន្មាន សម្រាប់អ្នកចង់ វិនិយោគ គប្បីត្រូវសិក្សាស្វែងយល់ពីទីផ្សារពិភពលោក ឱ្យបានច្បាស់លាស់ជាមុនសិន និងត្រូវចេះគ្រប់គ្រងផល វិនិយោគរបស់ខ្លួនឯង។

ក្នុងវេទិកាអ្នកជំនាញសប្តាហ៍នេះ ដែលរៀបចំដោយកម្ពុជាថ្មី អ្នកជំនាញអចលទ្រព្យរូបនេះ ពន្យល់ថា បើសិនជាមានលុយនៅក្នុងដៃ ១០ម៉ឺនដុល្លារ ត្រូវដឹងថា ក្នុងនោះមានទៅលើអលចនទ្រព្យប៉ុន្មានភាគរយ មាននៅលើអាជីវកម្ម ពាណិជ្ជកម្មប៉ុន្មានភាគរយ ហើយមានទៅក្នុងប័ណ្ណភាគហ៊ុនមូលបត្រប៉ុន្មានភាគរយ។ ក្នុងនោះ អ្នកជំនាញណែនាំថា បើការវិនិយោគមួយណា ប្រឈមហានិភ័យខ្ពស់ជាងគេ គឺត្រូវកំណត់វាឱ្យទាបជាងគេបំផុត។
តាមការគូសបញ្ជាក់របស់លោកឧកញ៉ា ឃាង ពុទ្ធី ក្រុមហ៊ុនធំៗ ដែលមានលុយខ្ទង់ពាន់លានដុល្លារ ជាអ្នកគ្រប់គ្រងតម្លៃអចលនទ្រព្យ នៅលើពិភពលោក ដែលលុយនោះទៀតសោត មិនមានជាប់ការប្រាក់ធនាគារណានោះឡើយ។ អ្នកជំនាញរូបនេះ បានបើកបង្ហាញយុទ្ធសាស្ត្រនៃការដើរទីផ្សារអចលនទ្រព្យ របស់ក្រុមហ៊ុនធំៗទាំងនោះថា ដំបូងឡើយ គេបំប៉ោងទីផ្សារ ដោយការបញ្ចូលលុយទៅលើអចលនទ្រព្យ គឺជាការប្រមូលទិញក្នុងចំនួនមួយ បន្ទាប់មកនឹងទម្លាក់តម្លៃទីផ្សារវិញ តាមរយៈការលក់ចេញ។

ចំពោះការវិនិយោគក្នុងវិស័យអចលនទ្រព្យ អ្នកជំនាញអចលនទ្រព្យរូបនេះថា “យើងមិនអាចទិញអលចលនទ្រព្យហើយ អង្គុយចាំឡើងថ្លៃនោះទេ តែអាចធ្វើបែបនេះបាន បើសិនជាប្រទេសយើងកំពុងតែរីកចម្រើនខាងសេដ្ឋកិច្ច”។ លោកបន្ថែម ថា ការវិនិយោគទុនសំខាន់ទី១ គឺចំណេះដឹង និងទី២ គឺអាជីវកម្ម ដែលបង្កើតប្រាក់ចំណេញ ឬចំណូល ឱ្យយើង ជារៀងរាល់ថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


