ព័ត៌មានជាតិ
មកដឹងពីមុខជំនាញ និងតម្លៃសិក្សានៅសាលាច្បាប់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឬ គេនិយមហៅថា សាលាច្បាប់ ត្រូវបានបែងចែកថ្នាក់បរិញ្ញាបត្រសិក្សាជា៣ គឺថ្នាក់បរិញ្ញាបត្រជាភាសាខ្មែរ ថ្នាក់បរិញ្ញាបត្រភាសាបរទេស និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ តម្លៃសិក្សា គឺមានតម្លៃខុសគ្នា ទៅតាមមុខជំនាញនីមួយៗ។

ចំពោះថ្នាក់បរិញ្ញាបត្រជាភាសាខ្មែរ មានកម្មវិធីសិក្សារយៈពេល ៤ឆ្នាំ មាន៤មហាវិទ្យាល័យ និង៩បរិញ្ញាបត្រ សម្រាប់និស្សិតជ្រើសរើសសិក្សានៅឆ្នាំសិក្សាថ្មីនេះ។ សាកលវិទ្យាល័យមួយនេះ ត្រូវបានបែងចែកកម្មវិធីសិក្សាជា ២កម្រិត គឺកម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ និងបែបអន្តរជាតិ។
+ថ្នាក់បរិញ្ញាបត្រជាភាសាខ្មែរមានដូចជា៖
១.មហាវិទ្យាល័យនីតិសាស្ត្រ
-បរិញ្ញាបត្រនីតិសាស្រ្ត
២.មហាវិទ្យាល័យរដ្ឋបាលសាធារណៈ
-បរិញ្ញាបត្ររដ្ឋបាលសាធារណៈ
៣.មហាវិទ្យាល័យព័ត៌មានវិទ្យា
-បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យា
-បរិញ្ញាបត្រព័ត៌មានវិទ្យា
៤.មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង
-បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍
-បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច
-បរិញ្ញាបត្រគណនេយ្យ
-បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
-គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។

+ថ្នាក់បរិញ្ញាបត្រសិក្សាជាភាសាបរទេស
១.បរិញ្ញាបត្រនីតិសាស្ត្រ សិក្សាជាភាសាបារាំង
២.បរិញ្ញាបត្រនីតិសាស្ត្រ សិក្សាជាភាសាអង់គ្លេស
៣.បរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាពីរភាសាគឺ បារាំង និងអង់គ្លេស
៤.បរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាភាសាអង់គ្លេស
៥.បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ សិក្សាជាភាសាអង់គ្លេស
៦.បរិញ្ញាបត្រនីតិសាស្ត្រ ខ្មែរ-ចិន (២+២) (សិក្សានៅកម្ពុជា ២ឆ្នាំ និងនៅចិន ២ឆ្នាំ)។
ថ្នាក់បរិញ្ញាបត្រនេះ តម្រូវឱ្យមានការប្រឡងចូល។
+ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master)
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បានបែងចែកកម្មវិធីសិក្សាជា២គឺ សិក្សាតាមកម្មវិធីជាតិ និងអន្តរជាតិ។
-កម្មវិធីជាតិ
១.បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត
-ឯកទេសរដ្ឋបាលសាធារណៈ
-ឯកទេសនីតិឯកជន
២.បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច
-ឯកទេសគ្រប់គ្រង
-ឯកទេសហិរញ្ញវត្ថុ។
-កម្មវិធីអន្តរជាតិ
១.នីតិអន្តរជាតិ និងប្រៀបធៀប សិក្សាជាភាសាបារាំង
២.នីតិភូមិបាល និងបេតិកភណ្ឌ សិក្សាជាភាសាខ្មែរ តាមរយៈការបកប្រែ
៣.នីតិធុរកិច្ចអន្តរជាតិ សិក្សាជាភាសាអង់គ្លេស
៤.នីតិសាធារណៈ និងអន្តរជាតិ សិក្សាជាភាសាអង់គ្លេស
៥.គ្រប់គ្រងហានិភ័យក្នុងផ្នែកធានារ៉ាប់រង ធនាគារ និងហរិញ្ញវត្ថុ សិក្សាជាភាសាអង់គ្លេស
៦.សហគ្រិនភាព និងគ្រប់គ្រងគម្រោង សិក្សាជាភាសាអង់គ្លេស
បញ្ជាក់៖ កម្មវិធីសិក្សាខាងលើនឹងទទួលបានសញ្ញាបត្រចំនួន២ (ខ្មែរ និងបារាំង ឬ ប៊ែលហ្សិក)
៧.បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ សិក្សាជាភាសាអង់គ្លេស។
+តម្លៃបង់ថ្លៃសិក្សាក្នុងមួយឆ្នាំ ឬ ក្នុងមួយឆមាស
-និស្សិតឆ្នាំមូលដ្ឋាន (ឆ្នាំទី១) ត្រូវបង់ថ្លៃសិក្សា ៥៨០$/ឆ្នាំ ឬ ៣០០ដុល្លារ/១ឆ្នាឆមាស
-និស្សិតឆ្នាំទី១ ផ្នែកនីតិសាស្ត្រសិក្សាជាភាសាខ្មែរ-ចិន បង់ថ្លៃ ៥៨០$/១ឆ្នាំ ឬ ៣០០$/១ឆមាស
-និស្សិតឆ្នាំទី២ ទី៣ និងទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ បង់ថ្លៃ ៧០០$/១ឆ្នាំ ឬ ៣៧៥$/១ឆមាស
-និស្សិតឆ្នាំទី២ ទី៣ និងទី៤ ផ្នែកនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស បង់ថ្លៃ ៨០០$/១ឆ្នាំ ឬ ៤២០$/១ឆមាស
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រជាភាសាអង់គ្លេស បង់ថ្លៃ ១,៥០០$/១ឆ្នាំ ឬ ៧៧៥$/១ឆមាស
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ និងធុរកិច្ច បង់ថ្លៃ ១,០៥០$/១ឆ្នាំ ៥៥០$/១ឆមាស។

គួររំលឹកថា នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជ្រើសរើសនិស្សិតចូលសិក្សាសម្រាប់ថ្នាក់បង់ថ្លៃចំនួន ៥,១០០នាក់ លើមហាវិទ្យាល័យចំនួន៤។ ចំពោះវេនសិក្សា មាន៣ ពេល គឺពេលព្រឹក ពេលថ្ងៃ និងពេលយប់ មានពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ អាស្រ័យលើមុខជំនាញនីមួយៗ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


