ព័ត៌មានជាតិ
រយៈពេល១ឆ្នាំមកនេះ មគ្គុទ្ទេសចរណ៍នៅតំបន់អង្គរសៀមរាប ធ្លាក់ចុះយ៉ាងខ្លាំងដោយសារកូវីដ-១៩
សៀមរាប ៖ មហន្តរាយក្រោមការរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩ រយៈពេល១ឆ្នាំ២០២០កន្លងមកនេះ ធ្វើឲ្យវិស័យទេសចរណ៍ពិភពលោក ត្រូវបានទទួលការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយការបិទជើងហោះហើរជាដើមនោះ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺនេះ។

លោក ឆោម សុខា មគ្គុទ្ទេសចរណ៍ភាសាអេស្បាញនិងភាសាអង់គ្លេស រៀបរាប់ឲ្យដឹងនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះថា អសន្តិសុខ វាមិនសំដៅតែលើសង្គ្រាមនោះទេ តែការប្រល័យដោយជំងឺរាតត្បាតដ៏កាចសាហាវនោះ វាគឺជាសត្រូវដ៏ធំបំផុតចំពោះវិស័យទេសចរណ៍។ ជិតមួយឆ្នាំកន្លងមកនេះ តំបន់ទេសចរណ៍អង្គរ ស្ទើរតែពុំមានភ្ញៀវទេចរអន្តរជាតិនោះឡើយ ហើយការដែលមានដ៏តិចតួចបំផុតនោះ គឺជាភ្ញៀវធុរកិច្ចដែលស្នាក់អាស្រ័យ បំពេញការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ ក៏បានឲ្យដឹងដែរថា ប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល បំផុសឲ្យមានចលនាទេសចរណ៍ផ្ទៃក្នុង ក្រោមការដាក់វេញនូវវិធីសាស្ត្រនានារបស់ក្រសួងទេសចរណ៍ ពិសេសនោះគឺការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត បង្កើតឲ្យមានព្រឹត្តិការណ៍កំសាន្តទេសចរណ៍ផ្សេងៗ ក្នុងគោលដៅស្តារសេដ្ឋកិច្ចសង្គម និងធ្វើឲ្យរស់ឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ឃើញថាដំណើរកំសាន្តក្នុងស្រុក មកកាន់តំបន់អង្គរ-សៀមរាប ចាប់ផ្តើមកំរើកឡើងវិញ គួរកត់សម្គាល់។

លោកថា ក្នុងគ្រាឆ្លងកាត់ការលំបាកនៃវិបត្តិកូវីដ-១៩ មគ្គុទ្ទេសចរណ៍ត្រូវបានបាត់បង់អាជីពរបស់ខ្លួន និងបានទៅធ្វើការងារផ្សេងៗតាមលទ្ធភាពរបស់ខ្លួន ក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ ក្រោយពីការបាត់បង់ភ្ញៀវទេសចរបរទេស និងឆ្លើយតបមកវិញនូវចលនាសកម្មភាពទេសចរណ៍ផ្ទៃក្នុង មគ្គុទ្ទសក៍ទេសចរណ៍មួយចំនួនដែលស្រឡាញ់អាជីពនេះ ចាប់ផ្តើមមកកាន់តំបន់អង្គរវិញ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវក្នុងស្រុក និងបង្កើតឲ្យមានសេវាកម្មឧទ្ទេសនាមប្រវត្តិអង្គរតាមប្រាង្គប្រាសាទនានា ដែលនោះគឺជាប្រយោជសម្រាប់ការចែករំលែកចំណេះដឹងផង និងដើម្បីរកកម្រៃជីវភាពប្រចាំថ្ងៃផងដែរ។

យ៉ាងណាក៏ដោយ ក្រុមអ្នកមានអាជីពជាមគ្គុទ្ទេសក៏ទេសចរណ៍នៅតំបន់សៀមរាប-អង្គរ បានអំពាវនាវ និងធ្វើសំណូមពរ សូមឲ្យសេចក្តីត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ឧទ្ទេសនាមជាភាសាខ្មែរ បានក្លាយជាឥរិយាបថថ្មី នៃភ្ញៀវទេសចរក្នុងស្រុក ដើម្បីចូលរួមយល់ដឹងអំពីតម្លៃប្រវត្តិសាស្ត្រនិងអារ្យធម៌ជាតិ រួមទាំងបានចែករំលែក ជួយផ្តល់ការងារផងដែរ៕
ដោយ ៖ គឿនវេត










-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


