Connect with us

ព័ត៌មានជាតិ

ដើមផ្កាអង្គារសីល៍កំពុងមានទីផ្សារ ខណៈថ្ងៃចូលឆ្នាំចិនខិតចូលជិតដល់

បានផុស

នៅ

ផ្កាអង្គារសីល៍ ដែលគេនិយមដាក់តាំងនៅតាមគេហដ្ឋានដើម្បីសុំលើករាសី កំពុងចាប់ផ្តើមមានទីផ្សារដោយសារតែខ្វះប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាត ចម្រើន អ្នករស់នៅខេត្តពោធិ៍សាត់ និងជាអ្នកលក់ដើមផ្កាអង្គារសីល៍បាននិយាយថា នៅរៀងរាល់ឆ្នាំមុនថ្ងៃចូលឆ្នាំចិនប្រមាណកន្លះខែ រូបលោកនិងអ្នកភូមិមួយចំនួនតែងតែធ្វើដំណើរចូលព្រៃដើម្បីស្វែងរកដើម និងមែកផ្កាអង្គារសីល៍ ឬក៏អាចទិញតពីគេខ្លះដើម្បីដឹកយកមកលក់នៅក្នុងក្រុងបាត់ដំបង និងនៅខេត្តជិតខាងមួយចំនួនទៀត។

លោកបានបន្តថា ការដាក់តាំងដើមផ្កានេះដើម្បីលក់ មានការលំបាកក្នុងការថែទាំ ដោយដាក់ត្រាំទឹកក្នុងធុង និងបាញ់ស្រោចទៅលើមែករាល់ថ្ងៃ មានពេលខ្លះមែកឈើនេះត្រូវចេញផ្កាមុនថ្ងៃកំណត់ក៏ពិបាកដែរ ព្រោះមិនទាន់ដល់ថ្ងៃចូលឆ្នាំផង ផ្កាអង្គារសីល៍បានរីកផុតបាត់ទៅហើយ។ តែបើទើបរីកផ្កាមួយៗ នោះនឹងមានទីផ្សារល្អព្រោះអតិថិជនគេក៏ត្រូវការមែកផ្កាល្អៗដែរ ដើម្បីដាក់តាំងលំអរក្នុងផ្ទះ។

ឆ្នាំនេះមែកផ្កាអង្គារសីល៍មានទីផ្សារគ្រាន់បើជាងឆ្នាំកន្លងទៅ ដែលនៅសល់មែកផ្កាជាច្រើនត្រូវបោះចោល៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម