Connect with us

ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្តិ ស្នើកូរ៉េវិនិយោគលើការកែច្នៃ​វេចខ្ចប់ផលិតផលកសិកម្មកម្ពុជា​នាំចេញទៅកូរ៉េ

បានផុស

នៅ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើកូរ៉េ ជួយលើការវិនិយោគកែច្នៃ និងវេចខ្ចប់កសិផលសំខាន់ៗ​របស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញ​កសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជា ជូនប្រជាជនកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់លោករដ្ឋមន្រ្តីពាណិជ្ជកម្មនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣។

នៅក្នុងជំនួបពិភាក្សានេះដែរ លោក ប៉ាន ក៏បានជម្រាបជូនអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលនេះជាវេលាសមស្របដើម្បីពិភាក្សាលើការជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។

ជាការឆ្លើយតប លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានលើកឡើងថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជំរុញការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរបន្ថែមទៀត និងអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ លោក បន្តថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀត ជាពិសេសលើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម