ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្តប្រាប់កូរ៉េពីការឆន្ទៈរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត Online Scam
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក កើត រិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ខណៈបទល្មើសប្រភេទនេះបានក្លាយជាបញ្ហាសកល ហើយកម្ពុជាជាប្រទេសមួយដែលរងគ្រោះ និងបានខូចឈ្មោះនៅលើឆាកអន្តរជាតិដោយតែ Online Scam នេះ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកឯកអគ្គរដ្ឋទូត KIM Chang Yong ក៏បានពិភាក្សាពីការពង្រឹងកិច្ចការងារមួយចំនួនបន្ថែមទៀត ជាពិសេសពាក់ព័ន្ធការស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េ និងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រាប់តែបទល្មើស Online Scam។ ភាគីទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រភ និងរឹងមាំឡើង។

ទាក់ទងបញ្ហា Online Scams ជាការកត់សម្គាល់ កម្ពុជា និងកូរ៉េខាងត្បូង តាមរយៈកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងការការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសប្រភេទនេះ ពិសេសដែលកើតមានក្នុងប្រទេសកម្ពុជា។ ប៉ូលិសជាតិកម្ពុជា និងប៉ូលិសជាតិកូរ៉េ បានបង្កើតក្រុមការងាររួមមួយដោយផ្ដោតលើប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។ ជាលទ្ធផលជាក់ស្ដែង មានជនជាតិកូរ៉េខាងត្បូងមួយចំនួន ដែលសង្ស័យពាក់ព័ន្ធនៅក្នុងបទល្មើសនេះត្រូវបានបញ្ជូនចេញពីកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


