ព័ត៌មានជាតិ
មេប៉ូលិសជាតិកម្ពុជា ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហការលើវិស័យសន្តិសុខ
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃនគរបាលជាតិកម្ពុជា ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា និងកូរ៉េខាងត្បូង។

ទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ ស ថេត គឺតបតាមការអញ្ជើញរបស់លោក Yoo Jae Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយគណៈប្រតិភូ បានចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២៧ ខែមេសា ហើយនៅព្រឹកថ្ងៃទី២៨នេះ គណៈប្រតិភូបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ INCHON ហើយ។

គួរកត់សម្គាល់ថា ទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេលដែលកម្ពុជា និងកូរ៉េខាងត្បូង តាមរយៈកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កំពុងចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។
ជាក់ស្ដែងកាលពីចុងឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានបង្កើតឡើងក្រុមការងាររួមមួយ Task Force ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ពិសេសផ្ដោតលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះជាការបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសការចាប់ដៃគ្នាក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scam នេះតែម្ដង។ ខណៈជនជាតិកូរ៉េខាងត្បូងមួយចំនួន ដែលសង្ស័យពាក់ព័ន្ធនៅក្នុងបទល្មើសនេះ ក៏ត្រូវបានបញ្ជូនចេញពីកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


