ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំឲ្យចាត់វិធានការម៉ឺងម៉ាត់ ចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង
សម្ដេចរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែង ចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង។

នៅក្នុងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារងាឆ្នាំ ២០ ២៣ កាលពីព្រឹកថ្ងៃទី ៣០ ខែមករានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ នៅតាមតំបន់ភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។ លើសពីនេះទៀត ត្រូវអនុវត្តច្បាប់ទៅលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង បានម៉ឺងម៉ាត់ ផងដែរ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះថា «ទន្ទឹមនឹងការរៀបចំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងត្រូវបន្តអនុវត្តច្បាប់ ដែលនៅជាធរមាន។ បន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រ កន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ជាមួយគ្នានេះ ត្រូវយកចិត្តទុកលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយត្រូវចាត់វិធានឲ្យបានម៉ឺងម៉ាត់ លើការពិន័យ ឬបញ្ចូនទៅតុលាការ ដោយគ្មានការលើកលែង»។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបនឹងការរីកចម្រើននូវប្រព័ន្ធបច្ចេកវិទ្យា សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំមន្ត្រីអនុវត្តច្បាប់ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេសប្រតិបត្តិការរបស់ខ្លួន ស្របជាមួយនឹងក្រមសីលធម៌ វិន័យ អាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


