Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល​កំពុងរកគំរូទូក​ឱ្យម្ចាស់​អាជីវកម្មរត់ទូកដចម្លងជ្រើសរើស​

បានផុស

នៅ

អាជ្ញាធរខេត្តកណ្ដាលកំពុងសិក្សាស្វែងរកគំរូទូកដ ដើម្បីឱ្យម្ចាស់អាជីវកកម្មចម្លងទូកដជ្រើសរើស ខណៈរដ្ឋបាលខេត្តតម្រូវឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាលប្រាប់កម្ពុជា នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣នេះថា៖ «យើងកំពុងតែរៀបចំចាត់ចែង​ ប្រឹងប្រែងរកគំរូ នាវាណាមួយ​ ឱ្យពួកគាត់ជ្រើសរើស មានតម្លៃសមរម្យ ដើម្បីបង្ហាញគាត់ចឹងយើងកំពុងតែជ្រើសរើស»។

ប្រធានមន្ទីរសាធារណការ រូបនេះបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងរៀបចំកិច្ចការងារបណ្ដុះបណ្ដាល ប៉ុន្តែវាមិនអាចដោះស្រាយបានភ្លាមៗទេ គឺត្រូវសិក្សាស្រាវជ្រាវ អាចទទួលយកបានទាំងអស់គ្នា និងធានាសុវត្ថិភាពទៅថ្ងៃអនាគត។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកណ្ដាលបានប្រកាស តម្រូវឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេស។

ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក លើទូកត្រូវមានអាវពោង ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម