Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់ ដើរលក់ឆ្នោតនៅក្រុងស្វាយរៀង

បានផុស

នៅ

(ខេត្ដស្វាយរៀង)៖ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម ចំនួន៥នាក់ ក្រោយពីពួកគេបានដើរលក់ ឆ្នោតវៀតណាម នៅលើទឹកដីក្រុងស្វាយរៀង នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ព្រំ សាមាន អធិការរងនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិវៀតណាម ដែលលក់ឆ្នោតវៀតណាមមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការលក់ឆ្នោតខុសច្បាប់បន្តទៀត នៅក្រុងស្វាយរៀង។

បើតាមលោក ព្រំ សាមាន ក្នុងសកម្មភាពនេះ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកលក់ឆ្នោតវៀតណាមចំនួន ៥ នាក់ និងដកហូតវត្ថុតាងរួមមាន សន្លឹកឆ្នោតវៀតណាមចំនួន៧៦៣សន្លឹក។ បច្ចុប្បន្នជនជាតិវៀតណាមទាំង ៥នាក់ ត្រូវបានកម្លាំងជំនាញធ្វើកិច្ចសន្យាមិនអនុញ្ញាតឱ្យលក់បន្តទៀតនោះទេ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម