ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តចាន់បុរី ប្រទេសថៃ ចុះត្រួតពិនិត្យគម្រោងសាងសង់ស្ពានឆ្លងព្រំដែនខ្មែរ-ថៃ
ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានរដ្ឋបាល នៃខេត្តប៉ៃលិន ប្រទេសកម្ពុជា និងរដ្ឋបាលខេត្តចាន់បុរី ប្រទេសថៃ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងវាស់វែង ក្នុងគម្រោងសាងសង់ស្ពានថ្មី ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកទំនិញចេញ-ចូល តំបន់ព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
ការចុះត្រួតពិនិត្យ នៃរដ្ឋបាលខេត្តទាំងពីរកម្ពុជា-ថៃ ធ្វើឡើងកាលពីរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រឈមនឹងស្រុកពោណាមរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។
លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងវាស់វែង បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការដឹកនាំពីលោកស្រី បាន ស្រីមុំ បានធ្វើឲ្យខេត្តជាប់ព្រំដែនមួយនេះ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានអភិវឌ្ឍន៍។ ការអភិវឌ្ឍនេះបានដោយសារប្រទេសមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ហុក សុផល បានមានប្រសាសន៍បន្តថា ការគ្រោងសាងសង់ស្ពានថ្មីនេះ គឺជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការធ្វើពាណិជ្ជកម្មព្រំដែន រវាងប្រទេសជាប់ព្រំដែនគ្នាកម្ពុជា-ថៃ។ ចំពោះខេត្តប៉ៃលិន ក៏មានច្រកអន្តរជាតិមួយគឺច្រកអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រឈមនឹងស្រុកពោណាមរន ខេត្តចាន់បុរី ប្រទេសថៃ ផងដែរ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្តប៉ៃលិន មានគម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ ជាយូរមកហើយ ក្រោមការចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយសហការជាមួយភាគីប្រទេសថៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា-ថៃ ពិសេសការធ្វើពាណិជ្ជកម្មព្រំដែន រវាងប្រទេសទាំងពីរ ហើយគម្រោងសាងសង់ស្ពានថ្មីនេះមានប្រវែងទទឹង ១៥ ម៉ែត្រ បណ្ដោយ ៤០ ម៉ែត្រ គឺជំនួសស្ពានប៉ាឡេចាស់ ដែលមានទំហំតូច ចាស់ទ្រុឌទ្រោមផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ