សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ធ្លាក់ចុះជិត ៤០% នៅត្រីមាសទី១
ការដោះដូរទំនិញរវាងកម្ពុជា និងប្រទេសថៃ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៦៩៦ លានដុល្លារ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៦ ធ្លាក់ចុះ ៣៩,៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទឹកប្រាក់ ៦៩៦ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសថៃ មានតម្លៃ ១៨១ លានដុល្លារ ធ្លាក់ចុះ ២៩% ចំណែកឯថៃនាំចូលមកវិញមានតម្លៃជិត ៥១៥ លានដុល្លារ ធ្លាក់ចុះ ៤២,៤%។
លោកបណ្ឌិត គុណ ញឹម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីមានការបិទព្រំដែនគោក និងការផ្ទុះសង្គ្រាម។ ទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ មានទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកម្មន្តសាល។

លោកបណ្ឌិត គុណ ញឹម បញ្ជាក់ថា៖ «ទំនិញដែលនាំចូលមកប្រើប្រាស់មានការធ្លាក់ចុះជាបន្តបន្ទាប់ ទំនិញដែលហាមឃាត់ធ្លាក់ចុះដល់សូន្យ ប្រេងឥន្ធនៈ និងឧស្ម័នគឺធ្លាក់ចុះដល់សូន្យតែម្ដង»។
ប្រភេទទំនិញមួយក្រុមទៀត ដូចជា គ្រឿងម៉ាស៊ីន និងធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿងយន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅមានការនាំចូលដើម្បីបម្រើវិស័យរបស់យើង ដែលជាធាតុចូលផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗ មួយចំនួន ដូចជាក្រុមហ៊ុនមេនីបៀ ក្រុមហ៊ុន DENSO ជាដើម ដែលមិនមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


