ព័ត៌មានជាតិ
អភិបាលខេត្ត ឆ្លើយតបមតិមហាជនការលាបពណ៌ថ្មី រូបសំណាកលោកតាដំបងគ្រញូង
ពាក់ព័ន្ធការជួសជុល និងលាបពណ៌សាជាថ្មីដល់រូបសំណាកលោកតាដំបងគ្រញូង គេសង្កេតឃើញទាំងក្នុងបណ្តាញសង្គមទាំងតាមតុកាហ្វេនានា បាននាំគ្នាលើកឡើងអំពីការកែលម្អរូបសំណាកលោកតាដំបងក្រញួងយ៉ាងផុសផុល ធ្វើឲ្យលោកអភិបាលខេត្តបានឆ្លើយតបភ្លាមៗ ខណះការកែសម្រួលនិងលាបពណ៌ដល់រូបសំណាកលោកតាដំបងក្រញួងរហូតដល់ពេលនេះនៅមិនទាន់រួចរាល់នៅឡើយ បានត្រឹមយកថ្នាំក្រហមលាបលើដងខ្លួនតាមផ្នែកខ្លះៗ តែប៉ុណ្ណោះដែលមហាជនមើលឃើញនិងដាក់ការសង្ស័យថា ការលាបបែបនេះទំនងរូបលោកតាដំបងក្រញួងអាចមានពណ៌ផ្សេង ពីធាតុដើមទើបនាំគ្នាលើកឡើងយ៉ាងផុសផុលបែបនេះ។

ស្ត្រីវ័យចំណាស់ៗប្រហែល ០៦ នាក់ដៃកាន់កន្ត្រកគ្រប់ៗគ្នា បានធ្វើដំណើរថ្មើជើងចូលក្នុងផ្សារថ្មី “ផ្សារ១៣មករា” ដែលឋិតនៅប៉ែកខាងកើតរង្វង់មូលរូបសំណាកលោកតាដំបងក្រញួងប្រមាណជាង ៤០០ម៉ែត្រ ដើម្បីទិញម្ហូបអាហារដោយដើរបណ្តើរនិយាយបណ្តើរពាក់ព័ន្ធជាងលាបពណ៌ក្រហមលើរូបលោកតាដំបងក្រញួង ដែលធ្វើឲ្យពួកគាត់មិនពេញចិត្តទាល់តែសោះ។
ក្នុងចំណោមស្ត្រីវ័យចំណាស់ៗលោកស្រី វ័ណ្ណ ថា អាយុ ៧៣ឆ្នាំរស់នៅក្នុងសង្កាត់រតន: ភូមិរចេក៤ បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា “រឿងដែលពួកខ្ញុំនិយាយនេះ គ្រាន់តែនិយាយទៅរឿង ជាងគេធ្វើយ៉ាងម៉េចស្រេចលើជាងទៅ។ តែខ្ញុំតាំងពីដឹងក្តី រស់នៅក្នុងខេត្តបាត់ដំបង រហូតដល់ពេលនេះអាយុជាង ៧០ ឆ្នាំហើយមិនដែលឃើញរូបលោកតាដំបងក្រញួងមានលាបពណ៌ឆើតឆាយយ៉ាងនេះទេ។ តាំងពីសម័យដើមខ្ញុំឃើញតែពណ៌ដើម និងពណ៌ខ្មៅរហូតសូម្បីតែដំបងរបស់លោកតាក៏ខ្មៅដែរ ដល់ពេលខ្ញុំក៏ដូចជាចាស់ៗដូចគ្នាមួយចំនួនទៀត ស្រាប់តែឃើញជាងផាត់ពណ៌ក្រហមខ្លាំងបែបនេះខ្ញុំគិតថាអត់ត្រូវ បើកែពណ៌លើកនេះទៀត ចឹងខ្ញុំឃើញ កែពណ៌អស់៤លើកទាំងលើកនេះហើយចឹង”។

ការលើកឡើងពីក្រុមស្ត្រីវ័យចំណាស់ខាងលើនេះក៏នៅមិនទាន់គ្រប់គ្រាន់ទេ គឺនៅមានមតិប្រតិកម្មបែបនេះច្រើនណាស់ដោយមិនទាន់គិតពីមតិក្នុងបណ្តាញសង្គមផង ទើបលោកអភិបាលខេត្តចេញបកស្រាយលើករណីខាងលើនេះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយមានខ្លឹមសារយ៉ាងដូច្នេះថា÷ “មានអ្នកខ្លះគាត់ថាម៉េចតាដំបងគ្រញូងលាបព៌ណស…ខ្លះថាម៉េចព៌ណក្រហម…ខ្លះថាដូរព៌ណថ្មីហើយឆ្នាំថ្មី…ចាំមើលចេះ..ចុះ។ នៅឃ្លាចុងក្រោយលោកបញ្ជាក់ ថា “សូមជម្រាបថា ព៌ណគឺនៅដដែលដូចមុនអញ្ចឹង មិនមានអីប្រែប្រួលទេ។ នេះគ្រាន់តែជាថ្នាំទ្រនាប់តែប៉ុណ្ណោះ។សូមទាន ជ្រាបនិងសូម អរគុណ បាទ។
បើទោះបីការបញ្ជាក់បែបនេះពីលោកអភិបាលខេត្តមានមហាជនមួយចំនួនបានលើកឡើងថា ការលាបពណ៌សម្រាប់ជាទ្រនាប់មិនមែនលាបបែបផ្ចិតផ្ចង់លើចំណុចសំខាន់ៗបែបនេះទេ គឺត្រូវលាបប៉ាតទាំងមូលតែម្តងរួចទើបប្រើពណ៌តាមតម្រូវការ។
មតិដដែលថា ការលាបពណ៌បែបនឹងហើយទើបទាំងខ្ញុំទាំងគេមានការយល់ច្រឡំឬសន្និដ្ឋាន “បើលោកអភិបាលខេត្តមិនចេញបកស្រាយឲ្យច្បាស់ចឹងទេ ក៏ប្រជាពលរដ្ឋដែលមានវ័យចាស់ៗមិនពេញចិត្តដែរ។ ការមកគោរពប្រតិបត្តិឬបែរបន់តាមជំនឿរបស់ពួកគាត់ក៏ត្រូវបានកាត់បន្ថយផងដែរពាក់ព័ន្ធនឹងការបន្ថែមពណ៌បែបក្រហមខ្លាំងយ៉ាងនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


