Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបញ្ជាក់បន្ថែមករណីវាយរបងនៅឆ្នេរអូរឈើទាល

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការសាងសង់របងនៅឆ្នេរអូរឈើទាលនៅខេត្តព្រះសីហនុ គឺស្ថិតនៅលើទីតាំងរបស់ម្ចាស់កម្មសិទ្ធតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បញ្ជាក់ដ​ល់​អ្នក​សារព័ត៌មានក្នុង​សន្និសីទ​ព្រឹកនេះ លោក គួច ចំរើនថ្លែងថា៖ «ទីតាំងហ្នឹងគឺមានច្បាប់ ខ្ញុំបានទទួលការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើការសម្របសម្រួល ក្រោយពីទទួលបានការណែនាំ​ខ្ញុំបានសម្របសម្រួលភ្លាមជាមួយម្ចាស់កម្មសិទ្ធដើម្បីរៀបចំយករបងដែលនៅជួរខាងឆ្នេរសមុទ្រចេញ»។

ចំពោះចម្ងល់ចំពោះ​របង​សងខាង​ម៉េច​មិន​វាយទាំងអស់ លោកបញ្ជាក់ថា លោកមិនទទួលបានការ​ណែនាំ​ ដឹងត្រឹមតែសម្ដេច​ឱ្យសម្របសម្រួលវាយរបងបណ្ដាយឆ្នេរ ខណៈដែលទីតាំងនោះមានច្បាប់។

រដ្ឋបាលខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី ៨ ខែកុម្ភៈ បានចុះទៅវាយរបង ដែលសាងសង់លយចូលឆ្នេរអូរឈើទាល បន្ទាប់ពីការណែនាំឱ្យសម្របសម្រួលពីសម្ដេចតេជោ ហ៊ុន សែន ខណៈមានការប្រតិកម្មច្រើននៅតាមបណ្ដាញសង្គម សម្ដែងការមិនយល់ស្របលើការសង់របងជាប់មាត់ឆ្នេរសមុទ្រដូច្នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម