Connect with us

ព័ត៌មានជាតិ

រូបសំណាកស្រីសនឹងត្រូវរំកិលចូលក្នុងផ្ទៃសមុទ្រ ទាក់ទាញទេសចរ

បានផុស

នៅ

រដ្ឋបាលខេត្តកែប នឹងរំកិលទីតាំងរូបសំណាកស្រីសចូលទៅក្នុងផ្ទៃសមុទ្រ រួចហើយពង្រីកតំបន់ឆ្នេរឱ្យធំជាងសព្វថ្ងៃស្របពេលដែលរដ្ឋបាលខេត្តកំពុងតែធ្វើការកែលម្អសោភ័ណភាពនៅតាមតំបន់ឆ្នេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋបាលខេត្តកែបនឹងរំកិលរូបសំណាកស្រីសដែលរដ្ឋបាលខេត្តកែបបានកែលម្អស្ថាបនាផ្លូវចូលទៅក្នុងសមុទ្របន្ថែមទៀត រួចហើយពង្រីករូបសំណាកនេះឲ្យធំជាងនាពេលបច្ចុប្បន្នដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក សោម ពិសិដ្ឋបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ ក្រៅពីការបង្កើនទីតាំងនេះឱ្យមានសោភ័ណភាពនៅតាមសួនច្បារ និងផ្លូវសំខាន់ៗមួយចំនួននៅក្នុងក្រុងកែបផងដែរ ហើយរដ្ឋបាលខេត្តបានលើកគម្រោងជាច្រើនដើម្បីអភិវឌ្ឍបន្តរួមមានការចាក់ដីពង្រីកតំបន់ឆ្នេរបន្ថែមចាប់ពីចំណុចរូបសំណាកស្រីសលេងទឹករហូតដល់រូបសំណាកក្តាមសេះ ដើម្បីពង្រីកផ្លូវស្របសមុទ្រដល់ពយព្រះរាជដំណាក់ជាដើម។

អភិបាលខេត្តបានបញ្ជាក់ថា ជាការលុបបំបាត់ភាពអវិជ្ជមានដែលបានកើតឡើងជាយូរណាស់មកហើយនោះ ពេលនេះរដ្ឋបាលខេត្តបានរៀបចំកែលម្អសោភ័ណភាពឆ្នេរខ្សាច់លេងទឹកនៅត្រង់ចំណុចរូបសំណាកស្រីសឲ្យមានភាពស្រស់ស្អាតបំណងបង្កើនភាពទាក់ទាញភ្ញៀវទេសចរសម្រាប់ជាប្រយោជន៍ទាំងអស់គ្នា។

ខេត្តកែបឆ្នាំនេះត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរ គឺកីឡាស៊ីហ្គេមផ្នែកវិញ្ញាសាទ្រីយ៉ាត្លុង និងពិធីបុណ្យសមុទ្រ ដូច្នេះ ក្រោយកែលម្អឱ្យរួចរាល់នៅកន្លែងទីតាំងឆ្នេរខ្សាច់លេងទឹករូបសំណាកស្រីសឱ្យប្រែក្លាយជាទីកន្លែងដ៏ធំមួយសម្រាប់រៀបចំពិធីសំខាន់ៗ ជាពិសេសនោះដែលខេត្តកែបមានព្រឹត្តិការណ៍ធំចំនួនពីរត្រូវទទួលបន្ទុករ៉ាប់រងធ្វើជាម្ចាស់នៅថ្ងៃខាងមុខផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម