Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែកប្រពន្ធ័ផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ BODHISASTRA FLORIDA USA

បានផុស

នៅ

ដោយមើលឃើញពីវីរភាព ការលះបង់ និងជាគំរូរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ ពោធិសត្វ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Assoc. Prof. Dr. CHANTARAT PAKAMAS ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA,​FLORIDA,USA មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើអោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាមួយនេះ បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើអោយកាន់តែប្រសើរជាមួយនឹងបច្ចេក​វិទ្យាទំនើបចុងក្រោយដោយការផ្លាស់ប្តូរការផ្សាយពីអាណាឡូក ទៅ ឌីជីថល។ ឯកឧត្តម ក៏បានយកចិត្តទុកដាក់ខ្ពស់ លើវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំពុលសង្គម ជំរុញឱ្យអ្នកសារព័ត៌មានគោរពច្បាប់សារព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានគិតគូរពីសុវត្ថិភាពអ្នកសារព័ត៌មាន ដោយបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ការពារអ្នកកាសែត និងបានជំរុញឱ្យមានការបង្កើតសមាគមអ្នកសារព័ត៌មាន ដើម្បីជួយអ្នកសារព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានដឹង និងយល់អំពីស្ថានភាពនៅកម្ពុជា និងស្ថានការណ៍នយោបាយពិភពលោកដែលកំពុងផ្លាស់ប្តូរ រួមទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព និងការការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ BODHISASTRA ដែលបានសម្រេចចិត្តផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង មកអោយនាឱកាសនេះ ។

BODHISASTRA UNIVERSITY គឺជាអង្គការអប់រំឯករាជ្យខាងសាសនាដែលបានចុះបញ្ជីនៅ រដ្ឋផ្លរីដា ជាមួយនឹងពាក្យស្លោកមួយថា “កន្លែងរួមគ្នាសម្រាប់បណ្ដុះបណ្ដាលខាងវិញ្ញាណ” ដើម្បីបង្កើតកន្លែងរួមសម្រាប់ការដាំដុះខាងវិញ្ញាណ។

សាកលវិទ្យាល័យពោធិសត្វ មានគោលបំណងផ្សារភ្ជាប់ការសិក្សាគ្រប់ទីកន្លែង រួមជាមួយនឹងបណ្តាញអប់រំ ដើម្បីបណ្តុះស្មារតីមនុស្សឱ្យមានភាពរុងរឿងនៃសហគមន៍ និងសង្គម ដោយឈរលើមូលដ្ឋាននៃសេចក្តីល្អ និងសោភ័ណភាព ស្របតាមគោលការណ៍នៃទ្រឹស្ដី និងប្រាជ្ញាក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា វិស័យព័ត៌មាន និងការផ្សព្វផ្សាយ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសណាក៏ដោយ ព្រោះវាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមតិសាធារណៈ ជំរុញលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ។ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈ សំខាន់នៃការអភិវឌ្ឍន៍វិស័យព័ត៌មាន និងការផ្សព្វផ្សាយ ហើយបានចាត់វិធានការជាច្រើនដើម្បីគាំទ្រដល់វិស័យនេះ។

ក្រសួងព័ត៌មាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការតភ្ជាប់ព័ត៌មានក្នុងសង្គម ទាំងក្នុងស្រុក តំបន់ និងសកលលោក។ ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំវិស័យព័ត៌មាន និងផ្សព្វផ្សាយចាប់តាំងតែពីកម្ពុជាមានត្រឹមតែបាត ដៃទទេរ (នាខែ មករា ឆ្នាំ ១៩៧៩) រហូតដល់ព្រះរាជាណាចក្រកម្ពុជា វិស័យព័ត៌មាននិងផ្សព្វផ្សាយកំពុងស្ថិតក្នុងយុគសម័យ ឌីជីថល នៃបរិបទឧស្សាហកម្មបួនចុចសូន្យ(4.0) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម