ព័ត៌មានជាតិ
អភិបាលស្រុកសំរោងជួបសំណេះសំណាល និងជូនម្សៅទឹកដោះគោដល់ស្ត្រីមានកូនខ្ចី
ម្សៅទឹកដោះគោ ហ្វង់ បេបេ ១ (france B’e B’e 1) ចំនួន២០០កំប៉ុង និងទឹកលីយ៉ង់ចំនួន២០០ដប ត្រូវបានលោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ ចែកជូនដល់អាណាព្យាបាលដែលមានទារកអាយុពី០ខែ ដល់០៦ខែ នៅទូទាំងឃុំសំរោង។

ក្នុងនាមជាមន្ត្រីមូលដ្ឋាននៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ តែងតែយកចិត្តទុកដាក់មើលការខុសត្រូវដឹងសុខទុក្ខពលរដ្ឋ ជាក់ស្តែងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំរោង លោក កេត ម៉ៅ អភិបាលនៃគណ:អភិបាលស្រុកសំរោង និងជាប្រធានគណ:កម្មាធិការនៃគណបក្សប្រជាជនកម្ពុជា ស្រុកសំរោង រួមជាមួយលោក ហ៊ត សិត អភិបាលរងស្រុក អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ និងសហការីបានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកដែលមានអាយុពី០ខែ ដល់០៦ខែ ចំនួន៦៦នាក់ទូទាំងឃុំសំរោង។

ក្នុងនោះលោកអភិបាលស្រុកសំរោង បានចែកជូនម្សៅទឹកដោះគោដែលជាអំណោយរបស់លោក ហង់ បូ ជូនដល់បងប្អូនដែលមានកូនអាយុចាប់ពី០ខែ ដល់០៦ខែ ក្នុងឃុំសំរោង ដោយអាណាព្យាបាលម្នាក់ៗទទួលបានទឹកដោះគោ២កំប៉ុង ទឹកសុទ្ធ២ដប។

ឈ្លៀតក្នុងឱកាសនោះផងដែរ លោក កេត ម៉ៅ អភិបាលស្រុក បានជម្រាបប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនពិនិត្យឯកសារពាក់ព័ន្ធ ដើម្បីទៅចូលរួមបោះឆ្នោតនៅពេលដ៏ខ្លីខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


