ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សេង ធារិន បើកវគ្គហ្វឹកហ្វឺនក្បាច់គុន ត្រៀមព្រឹត្តការណ៍អង្គរសង្រ្កាន្ត
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីត្រៀមសម្តែងបង្ហាញទស្សនីយភាព ព្រឹត្តការណ៍អង្គរសង្រ្កាន្ត នៅពេលខាងមុខ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អស់លោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥ ជាច្រើននាក់ទៀតផងដែរ។

វគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១នេះ មានរយៈពេលសិក្សាចំនួន ៥៥ថ្ងៃ និងសិក្ខាកាម សរុបចំនួន ៣០០នាក់ និងត្រៀមសម្តែងបង្ហាញទស្សនីយភាព ក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គ ដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្សឲ្យបាន ១០០% យោធាចារ្យ ត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗ បង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អការស្នាក់នៅ ការហូបចុកឆ្ងាញ់ៗ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។ ដោយឡែក កម្មសិក្សាការី ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើផងដែរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ។

ពិធីនេះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន បានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០ រៀល ព្រមទាំងអាវយឺតចំនួន៣០០អាវ និងស្បៀងអាហារ រួមទាំងភេសជ្ជៈរបស់រដ្ឋបាលខេត្ត រួមមាន ៖ អង្ករចំនួន ២ ០០០ គីឡូក្រាម, មីចំនួន ២០កេស, ត្រីខចំនួន ៤កេស, ទឹកស៊ីអ៊ីវចំនួន ២០យួរ, ទឹកត្រីចំនួន ២០យួរ, ទឹកបរិសុទ្ធអារុណាចំនួន ២០កេស, គោជល់ចំនួន ១០កេស ជូនដល់វគ្គហ្វឹកហ្វឺននេះ៕
អត្ថបទ៖ ពៅ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


