ព័ត៌មានជាតិ
អាណាព្យាបាលសិស្សពេញចិត្តនិងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជួយចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃ

ភ្នំពេញះអាណាព្យាបាលសិស្សបានសំដែងការពេញចិត្តនៅសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានជួយចម្លងសិស្សសាលាឆ្លងផ្លូវជារៀងរាល់ថ្ងៃនេះ។
តាមប្រភពពីលោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅបានឲ្យដឹងថាលោកពេញចិត្តទៅនឹងសកម្មភាពរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានដាក់កម្លាំងជួយចម្លងសិស្សសាលាឆ្លងផ្លូវរាល់ពេលសិស្សចូលនិងចេញពីសាលារៀន។
ជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ១ខាងកើតផ្សារព្រែកឯងគឺសាលាបថមសិក្សាព្រែកឯងគឺភាគច្រើនជាសិស្សតូចៗត្រូវការឆ្លងផ្លូវជាតិនេះដែលសម្បូរទៅដោយរថយន្តគ្រប់ប្រភេទបើកបរលឿនព្រោះជាផ្លូវរលោងស្អាតដែលជាហេតុធ្វើឲ្យអាណាព្យាបាលសិស្សមានការភ័យខ្លាចកូនចៅជួបគ្រោះថ្នាក់ខណះដែលអាណាព្យាបាលសិស្សភាគច្រើនពុំបានជូនកូនឆ្លងផ្លូវទៅសាលាព្រោះជាប់លក់ដូរនិងបំពេញការងាររៀងៗខ្លួន។

លោក ជា សារុន បន្តថាប៉ុន្តែការព្រួយបារម្មណ៍របស់អាណាព្យាបាលសិស្សបានផុតរលត់ទៅវិញដោយសារតែមានវត្តមានរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចុះមកជួយដឹកដៃសិស្សឆ្លងផ្លូវរាល់ថ្ងៃទាំងសិស្សចូលរៀននឹងចេញទៅផ្ទះ។
សកម្មភាពដ៏ល្អនេះហើយធ្វើឲ្យអាណាព្យាបាលសិស្សមានការពេញចិត្តគ្រប់ៗគ្នា។
ទាក់ទិនទៅនឹងសកម្មភាពការងារចុះមកចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃនេះ មន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី ព្រហ្ម សុផល មេបញ្ជាការរងកងរាជអាវុធខណ្ឌបានឲ្យដឹងថាសកម្មភាពនេះគឺយោងតាមបទបញ្ជារពីលោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដាក់បទបញ្ជាដល់មេបញ្ជាការកងរាជអាវុធហត្ថទាំង១៤ខណ្ឌចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវដាក់កម្លាំងតាមបណ្តាសាលាទូទាំងរាជធានីភ្នំពេញដើម្បីជួយចម្លងសិស្សឆ្លងផ្លូវរាល់ពេល រាល់ថ្ងៃមិនឲ្យអាក់ខានឡើយ៕


អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


