សន្តិសុខសង្គម
ព្រឹកនេះ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមក្មេងទំនើង ៦ នាក់ ទៅកាន់តុលាការ
នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រុមក្មេងទំនើងចំនួន ២ ក្រុម ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបញ្ជូនទៅកាន់តុលាការ ក្រោយឃាត់ខ្លួនបាន ៦ នាក់ បន្ទាប់ពីក្រុមក្មេងទំនើងទាំងអស់នេះ បើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយដាវកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ រួចរត់គេចខ្លួនទៅតាមបណ្ដាខេត្ត។


គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០០ និង ២៦ នាទី ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្ដីពីករណីក្មេងទំនើងជាង ១០ នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់ បន្សល់ទុកម៉ូតូ ១ គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរដឹកជញ្ជូន។ បន្ទាប់មក នៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានលាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ចាម សហការជាមួយអាវុធហត្ថខេត្តកំពង់ចាម និង កម្លាំងជំនាញអាវុធហត្ថស្រុកកងមាស រកឃើញអ្នកពាក់ព័ន្ធ ចំនួន ៣ នាក់បន្ថែម គឺ ១-ឈ្មោះ ម៉ៅ រិទ្ធធា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន , ២-ឈ្មោះ លីម សៀវម៉េង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន , ៣-ឈ្មោះ ហេង រិទ្ធិសាក់ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន។

លុះនៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានបន្តលាតដែនសមត្ថកិច្ចដល់ខេត្តតាកែវ ដោយសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ និង អាវុធហត្ថក្រុងដូនកែវ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ជុំ សុមុន្នី ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន។

ក្រោយមកទៀត នៅវេលាម៉ោង ១៦ និង ៤០ នាទី ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ធា លីហ័ង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ព្រមជាមួយដាវ ១ ដើម នៅបន្ទប់ជួល ចំណុចផ្លូវនរោត្តម ភូមិ ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ៦ នាក់ បានសារភាពឲ្យដឹងដូចៗ គ្នា ថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាទៅវិញទៅមក និងធ្វើឲ្យខូចខាតដោយចេតនានូវម៉ូតូចំនួន ១ គ្រឿង ដូចការរៀបរាប់ខាងលើប្រាកដមែន។

ក្មេងទំនើងទាំង ៦ នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


